ទំព័រដើម / តុលាការ / តុលាការផ្តន្ទាទោសមន្ត្រីប៉ូលីសដែលធាក់មន្ត្រីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាដាក់ពន្ធនាគារ២ឆ្នាំតែអនុវត្ត៦ខែទោសសល់ព្យួរ

តុលាការផ្តន្ទាទោសមន្ត្រីប៉ូលីសដែលធាក់មន្ត្រីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាដាក់ពន្ធនាគារ២ឆ្នាំតែអនុវត្ត៦ខែទោសសល់ព្យួរ

ភ្នំពេញ៖លោកចៅក្រម កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៨នេះបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសមន្ត្រីប៉ូ​លីសដែលធាក់មន្ត្រីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យាដាក់ពន្ធនាគារ២ឆ្នាំតែអនុ​វត្ត​៦ខែទោសសល់ព្យួរនឹងពិន័យ៤លានរៀលចូលថវិការដ្ឋ ក្រោយការចោទប្រកាន់​ពី​បទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ។

គួររំលឹកផងដែលថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជា​ធរកាលពីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៨បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ សៅ បញ្ញាអាយុ៣៣ឆ្នាំបម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្ន។

ក្រោមការចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារង ចំនួន២បទល្មើស ទី១.បទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទី២.បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ តាមមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨មន្ដ្រីនគរបាលដែលប្រើហឹង្សាលើកជើងធាក់មន្ត្រីនគរបាលចរាចរណ៍បណ្ដាលអោយដួលអុកគូទ ត្រូវបានកម្លាំងនគរបាលកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ពាក់ព័ន្ធនិងអំពើហិង្សានេះដែល មន្ដ្រីដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ ​2AC-9099 ដោយបើកខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់​​ដើម្បីសួរនាំ។

ប៉ុន្ដែការអនុវត្តច្បាប់បែបនេះ ធ្វើឲ្យនគរ​បាលនោះខឹង រហូតចុះពីលើរថយន្ដទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើងផ្ងាទៅក្រោយ បើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងបណ្ដាលអោយដួល​អុកគូទនោះ ឈ្មោះ អឿន ចំណាន ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *