ទំព័រដើម / តុលាការ / លោក​ស្រី​ចក់​ សុភាព​នាយិកា​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​កម្ពុជាឲ្យចូលបំភ្លឺក្នុងនាមសាក្សី​ក្នុង​សំណុំរឿងក្បត់ជាតិ​​កឹម​សុខា

លោក​ស្រី​ចក់​ សុភាព​នាយិកា​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​កម្ពុជាឲ្យចូលបំភ្លឺក្នុងនាមសាក្សី​ក្នុង​សំណុំរឿងក្បត់ជាតិ​​កឹម​សុខា

ភ្នំពេញ​៖តាមការគ្រោងទុកចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​គី​ ឫទ្ធី​ កោះ​អញ្ជើញ​លោក​ស្រី ​ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​កម្ពុជា​ ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំរឿង​​ក្បត់​ជាតិ​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​វេលា​ម៉ោង​៨៖៣០នាទី​ ថ្ងៃ​ទី​០៧​ ខែ​មិថុនា​ ឆ្នាំ២០១៨​ ។

ចំណែក​លោក​ មាស​ គឹមសេង​ ប្រធាន​អង្គការ​សមាគម​ធាង​ត្នោត​ ត្រូវ​ចូល​បំភ្លឺ​នៅ​វេលា​ម៉ោង​១៤៖៣០នាទី​រសៀលថ្ងៃ​ទី​០៧​ ខែ​មិថុនា​ នេះ​ ។

គួរ​បញ្ជាក់​ថាជនត្រូវចោទ កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។

ជនត្រូវចោទ កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​០៣ ខែ​កញ្ញាឆ្នាំ​២០១៧។ ក្រោយ​ពីការឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោកកឹមសុខាទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ​នៅថ្ងៃទី០​៤ ខែ​កញ្ញា ឆ្នាំ​២០១៧៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *