ទំព័រដើម / សន្តិសុខសង្គម / ផ្តន្ទាទោសជនជាតិកូឡុំប៊ីម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត រឿង ដឹកជញ្ជូននិងជួញដូរគ្រឿងញៀនខុសច្បាប់ជិត៤គីឡូក្រាម

ផ្តន្ទាទោសជនជាតិកូឡុំប៊ីម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត រឿង ដឹកជញ្ជូននិងជួញដូរគ្រឿងញៀនខុសច្បាប់ជិត៤គីឡូក្រាម

ភ្នំពេញ៖ជនជាតិកូឡុំប៊ីម្នាក់នៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៨នេះត្រូវបានចៅក្រមសាលារដំបូងរាជធានីភ្នំពេញលោកកូយ សៅប្រធានក្រុមប្រឹក្សាជំនុំជម្រះបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត នឹងពិន័យ៥០លានរៀលវូលថវិការដ្ឋក្រោមការចោទប្រកាន់ពីបទរក្សាទុកដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃច្បាប់ស្តីការត្រួតពិនិ​ត្យ គ្រឿងញៀន។

ជនជាប់ចោទមានឈ្មោះ GONAZLEZ MARMOLEJO JAIME ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិកូឡុំប៊ី(LOLOMBIA) កាន់លិខិតឆ្លង ដែនលេខ AT371221។ ត្រូវបានចៅក្រមស៊ើបសួរនៃសាលារដំបូងរាជធានីភ្នំពេញលោកកើត សាំងបានសម្រេច​​ឃុំខ្លួនជនជាតិកូឡុំប៊ីដាក់ពន្ធនាគារបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី១៥ ខែ​តុលាឆ្នាំ២០១៧ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនឆ្លងដែនចំនួនជិត៤ គីឡូ​ក្រាមពីប្រទេសកូឡុំប៊ីឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជានៅចំណុចព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួនកាលពីរាត្រីថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧ វេលា​ម៉ោង២០និង៥៥នាទីដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន«ក៣​» នៃ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានសហការ ជាមួយនឹងកម្លាំង មន្រ្តី គយ កម្លាំងនគរបាលអន្ដោប្រវេសន៍ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀតនៅក្នុងក្នុងចំណុចអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាងម្សៅសារធាតុញៀនប្រ​ភេទ​កូកាអុីន (Cocaine)មានទម្ងន់ ៣៨៥៥.២៨គីឡូ ក្រាមដែលលាក់បង្កប់ ក្នុងវ៉ា​លីសយួរដៃកាបូបស្ពាយនិងកាបូបដាក់ក្នុងកុំព្យូទ័រLaptopរបស់ជនជាប់ចោទឈ្មោះ GONAZLEZ MARMOLEJO JAIME៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *