ទំព័រដើម / ព័ត៌មានជាតិ / ក្រុមហ៊ុន ផេសថិក ខេមបូឌា រំពឹងថានឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ៦ នៅទីផ្សារ​មូលបត្រ​កម្ពុជា

ក្រុមហ៊ុន ផេសថិក ខេមបូឌា រំពឹងថានឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ៦ នៅទីផ្សារ​មូលបត្រ​កម្ពុជា

ភ្នំពញ៖ :ក្រុមហ៊ុន ផេសថិក ខេមបូឌា រំពឹងថានឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ៦ នៅទីផ្សារ​មូលបត្រ​កម្ពុជាបន្ទាប់ពីក្រុមហ៊ុនផ្សារ​មូលបត្រកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍

លោក ល្មូន សូឡី​ ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ​នៃក្រុមហ៊ុនផ្សារ​មូលបត្រ​កម្ពុជាបានប្រាប់ទូរទស្សន៍​រស្មីហង្សមាសនៅថ្ងៃទី ៧ ខែ មិថុនា នេះថា បន្ទាប់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាទទួលយកសេចក្តីស្នើសុំហើយក្រុមហ៊ុន ផេសថិក ខេមបូឌា ដែលជា​បុត្តសម្ពន្ធរបស់​ក្រុមហ៊ុនអន្តរជាតិ ផេសថិករបស់ប្រទេសម៉ាលេស៊ីនេះ ត្រូវដាក់ពាក្យស្មើសុំ​ទៅគណៈកម្មការមូលបត្រ​កម្ពុជា ទៀត ដោយកំណត់តម្លៃ​ភាគហ៊ុន​ដើម្បីបើកផ្លូវឲ្យឈានជើងចូលទៅក្នុងទីផ្សារមូលបត្រនេះបានជាផ្លូវការ។

លោកថ្លែងបញ្ជាក់បន្ថែមទៀតថា ប្រសិនបើការដាក់​ពាក្យសុំប្រព្រឹត្ត​ទៅរលូនតាម​ផែនការ​កំណត់ ក្រុមហ៊ុនក្រុមហ៊ុន ផេសថិក ខេមបូឌា រំពឹងថានឹងក្លាយទៅជា​ក្រុមហ៊ុន​ចុះបញ្ជីទី ៦ ជាផ្លូវការនៅទីផ្សារមូលបត្រនៅរយៈពេល ២ ខែ បន្ទាប់ទៀត។

លោកបានអោយដឹងថា ក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ​នឹងបោះផ្សាយលក់មូលបត្រជាលើកដំបូងក្នុង​ភាគហ៊ុន​ប្រមាណ ២៩ លានហ៊ុន ជាមូយនឹងការបោះផ្សាយជាសាធារណៈ​ក្នុងទឹកប្រាក់​ប្រមាណ ២០ លានដុល្លារ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ផេសថិក ខេមបូឌា ជាក្រុមហ៊ុន បច្ចេកទេស​ថាមពលអគ្គិសនីដែលផ្តល់សេវាកម្មជាចម្បងលើការសាង់ សង់បណ្តាញបញ្ចូនអគ្គិសនី អនុស្ថានីយ ប្រព័ន្ធថាមពលខែ្សកាបក្រោមដី និង ជួញដូរបង្គុំ និង គ្រឿងបរិក្ខារ​ប្រព័ន្ធ​ថាមពល៕ដោយ សុខ សិទ្ធិការ្យ

Leave a Reply

Your email address will not be published. Required fields are marked *