ទំព័រដើម / តុលាការ / សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមឧកញ៉ាជួប ច័ន្ទបន្ថយទោសពី២ឆ្នាំ​មក៧ខែ​តែសំណងរក្សា​ដដែល

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមឧកញ៉ាជួប ច័ន្ទបន្ថយទោសពី២ឆ្នាំ​មក៧ខែ​តែសំណងរក្សា​ដដែល

ភ្នំពេញ៖ថ្លែងប្រាប់អ្នកព័ត៌មានមេធាវីការពារក្តីលោកឧកញ៉ា ជួប ច័ន្ធបានបញ្ជាក់នៅថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៨​ នេះថាចៅក្រម​សាលា​ឧទ្ធរណ៍​នឹងប្រកាស​សាលដីកាសម្រេចបន្ថយទោសលោកឧកញ៉ាជួប ច័ន្ទដោយកែប្រែពីទោសជាប់ពន្ធនាគារ២ឆ្នាំមកត្រឹម៧ខែវិញ តែរក្សាការបង្គាប់ឲ្យ​សងសំណងដល់ដើមបណ្តឹងដដែលករណី ចេញ​សែក​អត់​លុយរហូតដល់១លានដុល្លារ​។

ការប្រកាសសាលដីកានេះធ្វើឡើងក្រោយពីក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បាន បើកសវនាការកាលពីល្ងាចថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ ដោយអវត្តមានជនត្រូវ ចោទជួប ច័ន្ទដែលកំពង់ជាប់ពន្ធនា​គារ (PJ)ភ្នំពេញតាមអំណាចសាលក្រមរបស់ សាលាដំបូងរាជធានីភ្នំពេញ ។

ការអវត្តមានជនជាប់ ជួប ច័ន្ទ នៅពេលសវនាការដោយមេធាវីការពារផ្លូវច្បាប់ ឲ្យជនជាប់ចោទ បានដាក់លិខិតស្នើសុំមកអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍សូមកុំឲ្យបញ្ជូនកូនក្ដីរបស់ខ្លួនមកក្នុងសវនាការ ដោយសម្អាងហេតុថាកូនក្ដីរបស់ពួកគាត់មានបញ្ហាសុខ ភាពចុះទ្រុឌទ្រោមយ៉ាងខ្លាំងដោយមានជំងឺលើសឈាម  បេះ​ដូង  តំរងនោម និងអេដស៍ ដែលមិនអាចចូលរួមក្នុងសវនាការបាន ។

នៅពេលសវនាការក្រុមមេធាវីរបស់ជនជាប់ចោទបានទទួលស្គាល់ថាកូនក្ដីរបស់ឈ្មោះជួប ច័ន្ទ ពិតជាបានចេញសែកមានទឹកប្រាក់១លានដុល្លារឲ្យទៅដើមបណ្ដឹងរដ្ឋប្បវេណីពិតប្រាកដមែន.តែសែកនោះមិន មានទឹកប្រាក់ក្នុងគណនីទេ គឺជា សែកចេញសម្រាប់តម្កល់ការជឿទុកចិត្តតែប៉ុណ្ណោះ ។/

Leave a Reply

Your email address will not be published. Required fields are marked *