ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចឃាត់បុរសជាឱពុកបង្កេីតសង្ស័យចាប់រំលោភស្រីអាយុ៩ឆ្នាំ

សមត្ថកិច្ចឃាត់បុរសជាឱពុកបង្កេីតសង្ស័យចាប់រំលោភស្រីអាយុ៩ឆ្នាំ

ភ្នំពេញ៖បុរសជនសង្ស័យជាឱពុកចាប់រំលោភកូនស្រីបង្កេីតអាយុ៩ឆ្នាំត្រូវម្ដាយក្មេងស្រីរត់មកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចអន្តរាគមន៍ចាប់បុរសជាឱពុក​យកមកដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

ហេតុការនេះកេីតឡេីង កាលវេលាម៉ោង៧​និង៣០នាទីព្រឹកថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៨នៅចំណុចផ្ទះទុកចោលដីឡូត៍គ្មានលេខ ភូមិទួល តាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

កុមារីរងគ្រោះឈ្មោះ ស ច ធ អាយុ០៩ឆ្នាំមុខរបរសិស្សស្នាក់នៅខ្ទមចាស់ ភូមិទួល​តាចាន់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅមានម្ដាយ ឈ្មោះនុត សារឿនអាយុ ៣៦​ឆ្នាំមុខ​របរបេះត្រកួនតាមបឹងលក់ដោយបានមកដាក់ពាក្យបណ្ដឹងក្រោយពីកូនស្រីបង្កេីត​ប្រាប់ថាឱពុកបង្កេីយចាប់រំលោភពេលម្ដាយមិនៅផ្ទះ ។

ជនសង្ស័យឈ្មោះ ឃុន សឺង ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅខ្ទមចាស់ ភូមិ ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះ)ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនាំនៅព្រហ្មទណ្ឌខណ្ឌ ។

លោក ម៉ៅ សឿត អធិការរងស្ដីទីខណ្ឌច្បារអំពៅបានប្រាប់អ្នកយកពត៍មានអោយដឹងថា កាលពីថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨ ម៉ោង១៥និង០០នាទី កុមារីរងគ្រោះកំពុងនៅក្នុងខ្ទមម្នាក់ឯង ។

នាងថាម្តាយបានចេញទៅដកក្រអៅឈូកនៅបឹងស្រាប់​តែជនសង្ស័យត្រូវជាឪ​ពុកបង្កើតកុមារីរងគ្រោះបានផឹកស្រាស្រវឹងដើរមក ដល់នាំកុមារីរងគ្រោះចូលទៅក្នុងផ្ទះទុកចោលក្បែរនោះរួចឪពុកក៏ចាប់ស្រាត​ខោរបស់នាងផ្តួលទៅលើឥដ្ឋការ៉ូ រួចធ្វើសកម្មភាពចាប់រំលោភ។

កុការីរងគ្រោះថានាងឈឺក៏ស្រែកជនសង្ស័យក៏ដកប្រដាប់ភេទចេញ។រហូតដល់ម៉ោង២១និង០០នាទីថ្ងៃដដែលកុមារីរងគ្រោះបាននិយាយរឿងហេតុខាង លើទាំងអស់ប្រាប់ម្តាយ។

លុះដល់ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០១៨ នៅវេលាម៉ោង​០៧និង​០០នាទីម្តាយកុមារី​រងគ្រោះបាននាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនបាន​ជនសង្ស័យនៅភូមិទួល តាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

នគរបាលបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ បន្ទាប់ មកម្តាយជនរងគ្រោះបាននាំកុមារីរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរបង្អែករាជធានីភ្នំពេញ។

សូមបញ្ជាក់ថាបុរសជនសង្ស័យជាឱពុកបង្កេីត​ជនរងគ្រោះកន្លងមកជនសង្ស័យធ្លាប់ប្រើដៃលេងប្រដាប់ភេទកុមារីរងគ្រោះចំនួន ០៣ដងផងដែរហេីយបុរសជនសង្ស័យឆ្លេីយសារភាពពិតប្រាកដថាបាមប្រព្រឹត្តតែចំនួនមួយលេីទេដោយសារស្រវឹងស្រាបាត់បង់ស្មារតីខ្លាំងពេក ។អត្ថបទ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *