ទំព័រដើម / ព័ត៌មានសំខាន់ៗ / រដ្ឋាភិបាលយោធាថៃគ្រោងចំណាយ១០ពាន់លានដុល្លារសម្រាប់វិស័យយោធានិងសន្ដិសុខជាតិ

រដ្ឋាភិបាលយោធាថៃគ្រោងចំណាយ១០ពាន់លានដុល្លារសម្រាប់វិស័យយោធានិងសន្ដិសុខជាតិ

ក្រុងបាងកក៖រដ្ឋាភិបាលយោធាថៃគ្រោងចំណាយ១០ពាន់លានដុល្លារសម្រាប់វិស័យយោធានិងសន្ដិសុខជាតិមុនការបោះឆ្នោតឆ្នាំ២០១៩ខាងមុខ។

ការចំណាយយោធាបានកើនឡើងចាប់តាំងពីអតីតឧត្ដមសេនីយ៍ប្រាយុទ្ធចាន់អូចាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលនៅឆ្នាំ 2014 ដោយធ្វើតាមគំរូរបស់ឧត្តមសេនីយ៍មួយចំនួនកន្លងមកដែលការបង្កើនថវិកាច្រើនបន្ទាប់ពីរបបយោធាកាន់អំណាច។

ថវិកាជាតិសរុបគឺ ៩៤ ពាន់លានដុល្លារដែលក្នុងនោះចំនួនទឹកប្រាក់ច្រើនជាងគេគឺ 15,3 ពាន់លានដុល្លារត្រូវបានផ្តល់ជូនក្រសួងអប់រំយុវជននិងកីឡា។ សំណើថវិកានេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តជាតិរយៈពេល ២០ ឆ្នាំដែលបានដាក់ចេញកាលពីឆ្នាំមុន៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *