ទំព័រដើម / តុលាការ / តុលាការសម្រេចឃុំស្ត្រីថៃ២រូបចោទបទជួញដូរគ្រឿងញៀនជាង៤គីឡូក្រាមនាំចូលកម្ពុជា

តុលាការសម្រេចឃុំស្ត្រីថៃ២រូបចោទបទជួញដូរគ្រឿងញៀនជាង៤គីឡូក្រាមនាំចូលកម្ពុជា

ភ្នំពេញ៖នៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០១៨នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកកី ម៉ានេរ៉ាបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនលើជនត្រូវចោទជាស្ត្រីជនជាតិថៃ២រូបដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នពាក់ព័ន្ធរឿងជួញដូរ​គ្រឿងញៀនជាង៤ គីឡូ​ក្រាម បំរុងជិះយន្តហោះទៅជប៉ុន។

ជនត្រូវចោទទាំង២រូបឈ្មោះ SORNSIN RUTHAIRATភេទស្រី អាយុ៣៨ឆ្នាំ និង ឈ្មោះTONGOON WORAPHA ភេទស្រី អាយុ៤២ឆ្នាំត្រូវបានលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

ស្ត្រីជនជាតិថៃ២នាក់ ត្រូវបាននគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយស្ថាប័នគយប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញឃាត់ខ្លួនកាល ពីវេលា​ម៉ោង​៨និង​៤៥​នាទីយប់​ថ្ងៃ​ទី​៣មិថុនា២០១៨ខណៈស្រ្តីថៃ​២ នាក់នោះបាន កំពុងនាំគ្រឿងញៀនជាង៤គីឡូក្រាមឡើងយន្តហោះ ។

ទាក់ទិននៃការឃាត់ខ្លួនស្រ្តីជនជាតិថៃ២នាក់ខាងលើនេះត្រូវបានលោកឧត្តមសេ​នីយ៍ឯកឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាដោយសមត្តកិច្ច​ជំនាញ​ទទួលបាន​ព័ត៌មាន​ថាមានជនសង្ស័យ២នាក់បាន ធ្វើដំណើរពីប្រទេស​ថៃ​មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាដើម្បីមកជួបមេក្លោងទទួល​យកគ្រឿងញៀនប្រមាណជាង៤គីឡូក្រាម ក្នុងគោលដៅបន្តដឹកជញ្ជូនតាមជើងយន្តហោះទៅកាន់ប្រទេសជប៉ុន ។

លោកឡឹក វណ្ណៈ បន្តថាក្រោយពេលសមត្តកិច្ចជំនាញទទួលបានព័ត៌មានបញ្ជា​មកមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យចុះទៅសហ​ការ​ជាមួយសមត្តកិច្ចគយនិងនគរ​បាលអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ប្រ​​​ចាំ​​​​ព្រលានយន្តអន្តរជាតិភ្នំពេញ រង់ចាំក្រសោបជនសង្ស័យបំរុងដឹកជញ្ជូនគ្រឿង​ញៀនឆ្លងដែននោះ ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីជនជាតិថៃ២នាក់ និង ​ចាប់​យក​​វត្ថុ​តាង​មាន​សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE (បង្កប់​ក្នុង​អាវរ​ងារ​ចំនួន​៣) ទម្ងន់​ជាង​៤​គីឡូក្រាម៕

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *