ទំព័រដើម / នយោបាយ / សមាជិក​គណបក្សខ្មែររួបរួមជាតិ​ចំនួន​ជាង​៧០០នាក់​​នឹងធ្វើសមាជ​​ប្រគល់តួនាទីឱ្យលោក​ញឹក ប៊ុនឆៃ​​ធ្វើជាប្រធានបក្សវិញ​នៅ​ថ្ងៃ​ទី៩​ខែ​មិថុនា​

សមាជិក​គណបក្សខ្មែររួបរួមជាតិ​ចំនួន​ជាង​៧០០នាក់​​នឹងធ្វើសមាជ​​ប្រគល់តួនាទីឱ្យលោក​ញឹក ប៊ុនឆៃ​​ធ្វើជាប្រធានបក្សវិញ​នៅ​ថ្ងៃ​ទី៩​ខែ​មិថុនា​


សមជិក​ សមាជិកា នៃគណបក្ស​ខ្មែរ​រួបរួមជាតិ មកពី​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ នៅទូទាំង​ប្រ​ទេ​ស​ ព្រមទាំង​គណកម្មការ​នាយក​ចំនួន​ជាង៧០០នាក់ ​គ្រោងនឹង​ធ្វើសមាជរួមគ្នា ដើម្បី​​សំរេច​​គាំ​ទ្រ លោក​​​ញឹក ប៊ុនឆៃ​ ឱ្យ​ធ្វើ​ជា​ប្រធាន​នៃ​គណបក្ស​នេះ​វិញ នៅ​វេលា​ព្រឹក​​ថ្ងៃសៅរ៍ទី៩​ខែ​មិថុនា​។​​
​អគ្គលេ​ខា​ធិ​ការ​រង​គណបក្ស​​ខ្មែរ​រួប​រួម​ជាតិ លោក ធិន ផុន មាន​ប្រសាសន៍ នៅ​រសៀល​​ថ្ងៃ​សុ​ក្រ​​ទី​៨​ខែ​​មិថុនា​​ថា​៖​សមាជនោះ​​នឹងចាប់ផ្ដើម​ពីម៉ោង​៨ រហូតដល់ម៉ោង​១១ព្រឹក។​​
​សមាជិក​​​និង​គណកម្មការនាយក​​ចំនួន​ជាង៧០០នាក់ ​នឹងធ្វើការអនុម័ត​ ដោយ​លើក​ដៃ​ គាំទ្រ​ជា​សម្លេង​​ច្រើន​​ដាច់ខាត ដើម្បី​គាំ​ទ្រ លោក​​ញឹក ប៊ុន​ឆៃ ឱ្យ​ធ្វើ​ជា​ប្រធាន​នៃ​គណបក្ស​​នេះ ឡើង​វិញ​បន្ទាប់​ពី​​រូប​លោក​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន ដាក់ពន្ធ​នាគារ​ជាច្រើនខែមក​។​​
​ទោះជា​យ៉ាងណា​ទូរទស្សន៍ ហង្ស មាស នៅមិនទាន់​បាន​ជួប​សាកសួរ លោក​ញឹក ប៊ុនឆៃ ​បា​ន​​ថាយ៉ាងណា​​ទេ​ជុំវិញ​សមាជ ដែល​ប្រគល់តួនាទី ឱ្យរូបលោក​ធ្វើជាប្រធាន​គនបក្ស​ខ្មែររួប​រួម​ជាតិ​វិញ​នោះ​។​​
​លោក ញឹក ប៊ុ​ន​ឆៃ ​អតីត​​​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រីត្រូវ​បាន​តុលាការ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​​៣ សីហា ឆ្នាំ​២០១៧ ពី​បទ សម​គំ​​និត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​​នាំចូល​​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្តិ​នៅ​ភ្នំស្រួច ខេត្ត​​កំ​ពង់​ស្ពឺ។ ​លោក​ត្រូវបាន​ចៅ​ក្រម​​សា​លា​ដំបូង​​រាជ​ធានី​ភ្នំពេញ លោក លឺ លី​ប​​ម៉េ​ង ​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ​​​កាលពី​ថ្ងៃ​ទី​៣០ មេសាឆ្នាំ​២០១៨​៕

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *