ទំព័រដើម / សន្តិសុខសង្គម / អគ្គីភ័យឆេះកុដចាស់មួយខ្នងនៅវត្តទឹកថ្លាឆេះម៉ូតូ២គ្រឿងខូចខាតទាំងស្រុង

អគ្គីភ័យឆេះកុដចាស់មួយខ្នងនៅវត្តទឹកថ្លាឆេះម៉ូតូ២គ្រឿងខូចខាតទាំងស្រុង

ភ្នំពេញ៖កុដចំណាស់ក្នុងវត្តទឹកថ្លាមួយខ្នងត្រូវបានអគ្គីភ័យឆេះហើយបានឆេះម៉ូ​តូ២​គ្រឿងខូចខាតទាំងស្រុងកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី​៨ខែមិថុនាឆ្នាំ២០១៨។កុដដែលឆេះនេះស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ទោះបីយ៉ាងណាមិនមានមនុស្សឬព្រះសង្ឃរងរបួសនោះទេ។គេមានការសង្ស័យលើកការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យកើតឡើង។

បើតាមបុរសម្នាក់ឈ្មោះ សេង ហុងអាយុ២៤ឆ្នាំជានិសិត្សឆ្នាំ៤នៅសក លវិទ្យាល័យភូមិន្ទកសិកម្មចំកាដូង ស្នាក់នៅកុដិកើតហេតុ មានស្រុកំណើរនៅស្រុកបាធាយ ខេត្តកំពង់ចាម។បានរៀបរាប់ប្រាប់ឲ្យដឹងថាគាត់បានមកស្នាក់នៅក្នុងវត្តនេះអស់រយះពេលជាង៣ឆ្នាំមកហើយ។ហើយកុដិកើតហេតុខាងលើនោះគឺមានតែរូបគាត់និងបុរសម្នាក់ទៀតដែលជានិសិត្សមកស្នាក់នៅក្នុងវត្តប៉ុណ្ណោះ។

ប្រភពបន្តថានៅមុនពេលកើតហេតុរូបគាត់ទាំងពីរនាក់បានមកពីរៀនហើយក៏បានយកម៉ូតូចំនួនពីរគ្រឿងដោយមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី០១៧ និងមួយគ្រឿងទៀតម៉ាក ZOOMER-X ស៊េរី០១៨ ដែលជារបស់ពួកគាត់យកទៅទុកនៅក្នុងកុដិកើតហេតុហើយក៏បានចាក់សោទ្វារចោល រួចក៏នាំគ្នាទៅសំរាកនៅជាន់ទី១ដូចសព្វដងជាធម្មតា។

លុះដល់វេលាកើតហេតុខណៈពេលដែលពួកគាត់កំពុងតែដេកលងលក់ក៏ស្រាប់ តែឮសំលែងផ្ទុះនិងមានផ្សែងខ្មួរខ្មាញ់ចេញពីជាន់ក្រោយដែលជាបន្ទប់ដាក់ម៉ូតូរបស់ពួកគាត់។

បន្ទាប់មករូបគាត់ក៏ចុះមកមើលស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាប ឆេះបន្ទប់នោះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះគាត់ក៏បានស្រែកឆោឡោបង្កអោយមានការភ្ញាក់ផ្អើលព្រះសង្ឃដែលគង់នៅវត្តនិងកូនសិស្សនាំគ្នាទាញតុយយូទឹកបាញ់ពន្លត់អស់រយះពេលជាងមួយម៉ោងទើបរលត់ទៅវិញជាស្ថាពរដោយមិនរំខាន់ដល់រថយន្តពន្លត់អគ្គីភ័យនេះទេ ។សោល វណ្ណាល់

Leave a Reply

Your email address will not be published. Required fields are marked *