ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកំណត់បចងកសម្លាប់ខ្លួន

បុរសម្នាក់សង្ស័យប្រើប្រាស់គ្រឿងញៀនហួសកំណត់បចងកសម្លាប់ខ្លួន

ភ្នំពេញ៖តាមព័ត៌មានពីអាជ្ញាធរឲ្យដឹងថាបុរសម្នាក់ចងកសម្លាប់​ខ្លួនសង្ស័យ​​​បែក​ថ្នាំខណ:ពេលជនរងគ្រោះមានការប្រើប្រាស់​គ្រឿងញៀនដោយកាវ​ហិតលាយ​ជា​មួយសាំងនៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង៧ព្រឹកនៅចំណុចខាងកើតឈៀងខាងត្បូង អនុវិទ្យាល័យទឹកធ្លាក់ស្ថិតក្នុងក្រុមទី៤ភូមិភ្នំព្រឹកឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។

ប្រភពបានឲដឹងថាមានប្រជាពលរដ្ឋប្រទះឃើីញមនុស្សធ្វើអត្តឃាតដោយចង​កសម្លាប់ខ្លួនដែលជនរងគ្រោះឈ្មោះផាត​ សុខ​ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចពិនិត្យកន្លែងកើតហេតុនិងសាកសពរួចឃើញថាសាក​សព ជន​រងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាដក​មែន​ ហើយបានប្រគល់សាកសពជនរងគ្រោះ ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *