ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋមន្ដ្រី៖យើងត្រូវលើកកម្ពស់ផលិតផលខ្មែរដូចជាជួយដល់ជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរ

រដ្ឋមន្ដ្រី៖យើងត្រូវលើកកម្ពស់ផលិតផលខ្មែរដូចជាជួយដល់ជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរ

បន្ទាយមានជ័យ៖យើងត្រូវលើកកម្ពស់ផលិតផលខ្មែរដូចជាជួយដល់ជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលើកឡើងក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មនៅរសៀលថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៨នៅក្រុងសិរីសោភ័ណ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យគឺជាខេត្តមួយនៅទិសពាយ័ព្យនៃប្រទេសកម្ពុជាដែលជាប់ព្រំដែនកម្ពុជា.ថៃហើយមានច្រកសេដ្ឋកិច្ចចំនួន៣កន្លែងមានច្រកអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់ព្រំដែនម៉ាឡៃស្រុកម៉ាឡៃ និងច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកហើយច្រកសេដ្ឋកិច្ចទាំងបីជាប់ព្រំដែនកម្ពុជា.ថៃគឺប្រជាពលរដ្ឋទាំងពីរបានដោះដូរទំនិញ។

លោកបានមានប្រសាសន៍ថា៖ថ្នាក់ដឹកនាំខេត្តសូមបង្ហាញអំពីឆន្ទៈនិងគាំទ្រចំពោះការរៀបចំការតាំងពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរក្នុងយុទ្ធនារការទិញផលិតផលខ្មែរ។ចំពោះការយកចិត្តទុកដាក់បំពេញការងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីពាណិជ្ជកម្មខេត្តដែលបានជំរុញវិស័យពាណិជ្ជកម្មក្នុងខេត្តអោយមានការរីកចម្រើនជាពិសេសការងារផលិតផលការងារទីផ្សាសម្រាប់ផលិតផលកសិកម្មការគ្រប់គ្រងអាជីវកម្មនិងទីផ្សារ។

ក្នុងឱកាសបើកតាំងពិព័រណ៍លោក ប៉ាង សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ពិធីសម្ពោធតាំងពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរនិងយុទ្ធនាការទិញផលិតខ្មែរទូរទាំងប្រទេសកម្ពុជាមានជាង១០០ស្តង់ក្នុងនោះមានស្តងខេត្តបន្ទាយមានជ័យចំនួន១១ស្តង់ដែលដាក់តាំងលក់ដែលផលិតខ្មែរដែលធ្លាប់តាំងពិព័រណ៌អន្តរជាតិនៅបរទេសដែលត្រូវទទួលស្គាល់អន្តរជាតិថាផលិតផលខ្មែរមានគុណភាពគួរកោតសសើរ។

លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវលើកកម្ពស់និងគាំទ្រផលិតផលខ្មែរដើម្បីជួយដល់ជីភាពបងប្អូនប្រជាពលរដ្ឋនិងលើកកម្ពស់វិស័យពាណិជ្ជកម្មទាំងផលិតផលកសិកម្មឧសិស្សាហកម្មនិងសិប្បកម្មនិងផលិតផលផ្សេងៗទៀតដើម្បីពង្រឹងភូមិមួយផលិតផលមួយ។

លោក ប៉ាន់ សូរស័ក្តិ បានបញ្ជាក់ថា៖នេះការស្ទាបស្ទង់ពីសេចក្តីត្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់ផលិតផល ការបង្ហាញពីស្នាដៃនៃការបង្កើតថ្មីនៃផលិតផលដែលខ្មែរយើងអាចធ្វើបាន ការទំនាក់ទំនងនិងដៃគូក្នុងវិស័យពាណិជ្ជកម្មរវាងវិស័យឯកជននិងរដ្ឋ៕(ប៊ុន ធឿន)

Leave a Reply

Your email address will not be published. Required fields are marked *