ទំព័រដើម / តុលាការ / លោកញឹកប៊ុនឆៃ៖សូមឲ្យតុលាការស្វែងរកការពិតថាមិនពាក់ព័ន្ធនឹងគ្រឿងញៀនទើបមានការដោះលែង

លោកញឹកប៊ុនឆៃ៖សូមឲ្យតុលាការស្វែងរកការពិតថាមិនពាក់ព័ន្ធនឹងគ្រឿងញៀនទើបមានការដោះលែង

ភ្នំពេញ៖បន្ទាប់ពីសមាជជ្រើសតាំងជាប្រធានគណបក្សខ្មែររួបរួមជាតិឡើងវិញលោក​ញឹក ប៊ុនឆៃនៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៨បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការឃាត់និងឃុំខ្លួនលោកគេចោទថាពាក់ព័ន្ធនឹងគ្រឿងញៀន។តែតាមពិតបន្ទាប់ពីលោកស្នើឲ្យតុលាការស៊ើបអង្កេតទៅលោកមិនជាប់ពាក់ព័ន្ធទេទើបមានការដោះលែងវិញ។

លោកប្រធានគណបក្សបានថ្លែងក្នងសន្និសីទសារព័ត៌មាននៅពេលសមាជគណ​បក្សជ្រើសតាំងរូបលោកជាប្រធានគណបក្សខ្មែររួបរួមជាតិឡើងវិញ។លោកថា”​នេះ​ជា​លើកទី១ដែលលោកត្រូវបានជាប់ពន្ធនាគារនៅក្នុងទីក្រុងភ្នំពេញ។វាមិន​មែនលើកទី១សម្រាប់លោកដែលជាប់ពន្ធនាគារទេ ព្រោះតាមព្រំដែនខ្ញុំធ្លាប់ជាប់ពន្ធនាគារ៥ដងដែរ”។

លោកប្រធានគណបក្ស(ខ.រ.ជ)បានលើកឡើងថាការជាប់ពន្ធនាគារមិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតនយោបាយរបស់លោកទេ។លោកថាវាបានធ្វើឲ្យលោកមានការគាំទ្រថែមទៀត។លោកបញ្ជាក់ថា”គេបានប្រាប់ខ្ញុំឲ្យគេចខ្លួនទៅបរទេសដែរ។តែខ្ញុំមិនគេចទេ”។

ពាក់ព័ន្ធនឹងការចាប់ខ្លួននេះលោកញឹក ប៊ុនឆៃបានលើកឡើងថាមានគេសួររូបលោកច្រើនបន្ទាប់ពីត្រូវបានដោះលែងដោយតុលាការបានស្រាវជ្រាវទៅលោកគ្មានការពាក់ព័ន្ធ។លោកថាមានការលើកឡើងថាលោកបានទាក់ទងជាមួយមន្រ្តីគណបក្សសង្គ្រោះជាតិលោកអេង ឆៃអ៊ាងមែនតែជាការច្រឡំលេខទេ។

លោកញឹក ប៊ុនឆៃបញ្ជាក់ថា៖”ខ្ញុំបានរកលេខសមាជិកឈ្មោះទ្រី គឹមអ៊ាងនៅខេត្តកំពង់ធំ តែគេឲ្យលេខលោកអេង ឆៃអ៊ាងវិញ ហើយបាននិយាយគ្នាតិចទេក៍បិទទូរស័ព្ទទៅ”។លោកថាការឃាត់ខ្លួនលោកមិនទាក់ទននឹងរឿងទូរស័ព្ទទេ។លោក​ថាអ្នកនយោបាយខ្មែរច្រើតែលាភពណ៌គ្នា។

 

 

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *