ទំព័រដើម / នយោបាយ / លោក ញឹក ប៊ុនឆៃ ជាប់ជាប្រធានគណបក្សខ្មែររួបរួមជាតិជាផ្លូវការឡើងវិញក្នុងសមាជបក្ស

លោក ញឹក ប៊ុនឆៃ ជាប់ជាប្រធានគណបក្សខ្មែររួបរួមជាតិជាផ្លូវការឡើងវិញក្នុងសមាជបក្ស

​ភ្នំពេញ​ ៖​៖លោក ញឹក ប៊ុនឆៃ ត្រូវបានតែងតាំងជាប្រធានគណបក្សខ្មែររួបរួមជាតិជាផ្លូវការ ដោយមានការគាំទ្រពីអង្គសមាជទាំងមូល នៅថ្ងៃទីីី 9 ខែ មិថុនា ឆ្នាំ 2018។ក្នុងពិធីសមាជធ្វើនៅ​ភ្នំពេញ​ នៅព្រឹកនះគណបក្សខ្មែររួបរួមជាតិបានបោះឆ្នោតគាំទ្រលោកញឹក ប៊ុនឆៃក្លាយជាប្រធានបក្សឡើងវិញក្រោយតុលាការអោយលោកនៅក្រៅឃុំ។

លោក ញឹក ប៊ុនឆៃបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ របស់គណបក្សខ្មែររួបរួមជាតិ នៅលំដាប់លេខរៀងទី១ ក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រថ្មី នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោកលោក ញឹក ប៊ុនឆៃថាក្នុងប្រធានបក្សខ.រ.ជ សូមប្ដេជ្ញាថា នឹងស្ដារកិត្តិយសកម្ពុជា ឱ្យល្អប្រសើរឡើងវិញ។សូមបងប្អូនជនរួមជាតិ បោះឆ្នោតគាំទ្រគណបក្សខ្មែររួបរួមជាតិ។លោកថា៖កម្ពុជា ត្រូវការ ខ្មែរចេះរួបរួមគ្នា ជួយជ្រោមជ្រែងគ្នា ជួបគ្នានិយាយគ្នា រស់នៅជាមួយគ្នា គិតគូរដោះស្រាយបញ្ហាជាតិ ប្រជាជន និងទឹកដី ជាមួយគ្នា ដើម្បីផលប្រយោជន៍ជាតិជាធំ។

គណបក្សខ្មែររួបរួមជាតិ មិនត្រូវការ ការលាបពណ៌គ្នារវាងខ្មែរនិងខ្មែរ មិនត្រូវការបណ្ដុះទម្លាប់ក្ដិចត្រួយធនធានមនុស្សល្អៗ មិនត្រូវការ អំពើពុករលួយ មិនត្រូវការការបំផ្លាញធនធានធម្មជាតិ មិនត្រូវការយកខ្មែរគ្នាឯងជាសត្រូវ មិនត្រូវការ ការរំលោភសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងមិនត្រូវការ ការបំផ្លាញប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជាឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *