ទំព័រដើម / មនុស្សធម៌ / ជនរងគ្រោះភ្លើងឆេះផ្ទះអំពាវនាវសប្បុរសជនជួយផងករណីលំនៅដ្ឋានមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

ជនរងគ្រោះភ្លើងឆេះផ្ទះអំពាវនាវសប្បុរសជនជួយផងករណីលំនៅដ្ឋានមួយខ្នងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

តាកែវ៖​គ្រួសារមួយបានលើកដៃសំពះសំណូមពរដោយក្តីអំពាវនាវដល់សប្បរស​ជន​កាក​បាទក្រ​ហម​មេត្តា​ជួយគាត់ផងលំនៅដ្ឋានមួយខ្នងមានបណ្តោយ៧ម៉ែត្រ​និង​​ទទឹង​៦ម៉ែត្រសង់ឡេីងអំពីថ្មក្រោយឈេីលេី​ប្រក់សុីប្រូ​ ត្រូវភ្លើងឆេះទាំងស្រុងនៅខេត្តតា​កែវ។

ម្ចាស់ផ្ទះឈ្មោះ​ស៊ុំ​ ឆាយ​ និង​ ប្រពន្ធ​ឈ្មោះ​ជា​ មួយ​ មានកូនប្រុសពីរនាក់ក្នុងបន្ទុកត្រូវបានអគ្គីភ័យឆាបឆេះហ្មត់ស្ទេីរតែទាំងស្រុង​បង្កអោយមានការភ្ញាក់ផ្អើល​​​កាល​ពីវេលាម៉ោង​៣​និង៣០នាទីរសៀលត្រូវនឹងថ្ងៃទី៩​ខែ​មិថុនា​ឆ្នាំ​២០១៨ស្ថិត​នៅ​ភូមិ​ តោល​ ឃុំ​ រវៀង​ស្រុក​សំរោង​ខេត្ត​តាកែវ។

ប្រភពព័ត៏មានបានអោយដឹងថាមុនពេលកំពង់កេីតហេតុគេសង្កេតឃេីញមានផ្សែងហុយខ្មួរខ្មាញ់ចេញពីលំនៅដ្ឋានខាងលេី​ លុះមិនបានប៉ុន្មាននាទីផងស្រាប់តែមានអណ្តាតភ្លេីងឆាបឆេះឡេីងបង្កអោយមានការភ្ញាក់ផ្អេីលដល់ពលរដ្ឋក្បែរខាងចេញមជួយអនតរាគមន៌ពន្លត់អគ្គីភ័យនោះដោយអ្នកខ្លះយក​ប៉ោត​ផ្តឹល​ទុយោ​ ទាញបាញ់ទៅលេីអណ្តាតភ្លេីងដែលកំពង់ឆាបឆេះនោះ។

​បេីទោះបីខិតខំប្រឹងប្រែងអន្តរាគមន៌ពីបងប្អូនប្រជាពលរដ្ឋយ៉ាងណា​ លំនៅដ្ឋានខាងតែត្រូវបានបំអណ្តាតភ្លេីងផ្លាញស្ទេីរតែទាំងស្រុង។ក្រោយកេីតហេតុគេសង្កេត​ឃេីញថាពុំមានខូចខាតដល់លំនៅដ្ឋានអ្នកជិតខាងនិងមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ។​

ចំពោះមូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុសេខ្សែភ្លេីង​ រីឯទ្រព្យនៅក្នុងលំនៅដ្ឋានរបស់គាត់ត្រូវបានបំផ្លាញទាំងស្រុងរួមមានទទរស្សន៌មួយគ្រឿង​ធុង​បាស់​ ឧបករណ៌ចាក់ធុងបាស់​ សំភារះជាងសំណង់​ កង់៣គ្រឿង​ ប្រាក់​រៀល​២,០០០,​០០០រៀល​ ប្រាក់ដុល្លា​ ២,៥០០$​ ស្រូវអង្ករ​ និង​ សំភារះផ្សេងៗទៀត។

ម្ចាស់ផ្ទះរងគ្រោះបាននិយាយថា៖រហូតដល់ពេលនេះគ្រួសារជនរងគ្រោះពុំមានលំ​នៅដ្ឋានស្នាក់នៅទេ ខណៈរដូវស្សា​ផងភ្លៀងស្ទើររាល់ថ្ងៃ។ក្មេងៗកំពុងប្រឈមនឹងការខកខានមិនបានទៅសាលារៀន។ដូច្នេះសូមសប្បុរសជនទាំងឡាយមេត្តាផ្តល់ការឧបត្ថម្ភដល់គ្រួសារពួកគាត់ជាជនរងគ្រោះ​ផង​។

Leave a Reply

Your email address will not be published. Required fields are marked *