ទំព័រដើម / សន្តិសុខសង្គម / ចោរឆក់ទូរស័ព្ទភ្លែត ប៉ូលីសល្បាតចាប់បានម្នាក់ភ្លាម បក្ខពួកម្នាក់ទៀតរត់បាត់

ចោរឆក់ទូរស័ព្ទភ្លែត ប៉ូលីសល្បាតចាប់បានម្នាក់ភ្លាម បក្ខពួកម្នាក់ទៀតរត់បាត់

ភ្នំពេញ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប១ខណ្ឌពោធិ៍​សែន​ជ័យ រួមជាមួយពលរដ្ឋដេញចាប់បានភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីនិស្សិតម្នាក់កំពុងជិះម៉ូតូតាមផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃ​ទី១០ខែមិថុនាឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិប៉ប្រ៉កជើងសង្កាត់កា​កាប១ ខណ្ឌពោធិ៍​សែន​ជ័យ ។

ជនសង្ស័យម្នាក់ចាប់ខ្លួនបានឈ្មោះសេរី.ចំណានភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅសង្កាត់ទំនប់ទឹកខណ្ឌចំការមន។ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ថន អាយុប្រហែល១៨ឆ្នាំ ជាមិត្រភ័ក្រ ដៃគូរក្នុងសកម្មភាពល្មើស បានជិះម៉ូតូរត់គេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះឈ្មោះផូង អុិចឆេងឡាំងភេទស្រីអាយុ១៨ឆ្នាំជានិស្សិតឆ្នាំទី១ សកលវិទ្យាល័យភ្នំពេញមានទីលំនៅភូមិប៉ប្រ៉កជើងសង្កាត់កាកាប១ខណ្ឌពោធិ៍​សែនជ័យ។រីឯទូរស័ព្ទដែលជនសង្ស័យធ្វើសកម្មភាពឆក់យក ម៉ាក I Phone 6 ពណ៌ទឹកមាស និងឧបករណ៍សម្រាប់សាកថ្មទូរស័ព្ទ ។សួយ សុភា

Leave a Reply

Your email address will not be published. Required fields are marked *