ទំព័រដើម / នយោបាយ / ខេត្តកោះកុងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីជាង៣៣០នាក់

ខេត្តកោះកុងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនថ្មីជាង៣៣០នាក់

កោះកុង៖សាលាខេត្តកោះកុងនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨នេះប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាជាង៣៣០នាក់ក្រោមវត្តមានលោកប៊ុនលើត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុងនិងលោកជំទាវមិថុនា ភូថងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជាអនុប្រធា​នគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្តបានប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជា​ជនកម្ពុជាថ្មីចំនួន៣៣៦នាក់របស់សង្កាត់ដងទង់ក្រុងខេមរភូមិន្ទនៅទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តកោះកុង។ដោយមានការចូលរួមជាមួយឯកឧត្តមលោកជំទាវ លោក លោកស្រីសមាជិកសមាជិកាប្រធានអនុប្រធានក្រុមការ​ងារគណបក្សខេត្តចុះជួយក្រុង សង្កាត់ ជាច្រើននាក់ ។

នៅចំពោះសមាជិកសមាជិកាថ្មីរបស់គណបក្សលោកជំទាវមិថុនា ភូថងបានជំរុញ​ឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុ សូមអញ្ជើញទៅចូលរួមការការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រកបដោយព្រហ្មវិហារធម៌​។

ដោយឡែកលោកឈេង សុវណ្ណដា​អភិបាលក្រុងខេមរភូមិន្ទក៏បានថ្លែងទៅកាន់ស មាជិកថ្មីថា«ថ្ងៃបោះឆ្នោតប្រព្រឹត្តនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។ ដូច្នេះសូម​ឱ្យ​បងប្អូនប្រជាពលរដ្ឋនិងសមាជិកថ្មីរបស់គណប្រជាជនកម្ពុជាទៅចូលរួមបោះ​ឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា ។

លោកថាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីការអភិវឌ្ឍប្រទេសសុខសន្តិ​ភាព សេរីភាពពេញលេញដែលស្ថិតក្រោមការដឹកនាំ របស់ដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាដែលប្រទេសជាតិរាល់ថ្ងៃកំពុងមានភាពរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ មិនតែប៉ុណ្ណោះសម្តេចតេជោ ស្ថិតនៅជាប់បងប្អូនជានិច្ច មិនទុកបងប្អូនចោល១នាទីណាឡើយ»។

លោកជំទាវ មិថុនា ភូថងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំជឿនូវពាក្យញុះញុងសម្តីពួកក្បត់ជាតិឡើយដែលនាំមកក្តីមហន្តរាយ​ដល់ប្រ​ទេស​ជាតិដូច​របប​ប្រល័យពូជសាសន៍ សម្លាប់មិនញញើតដែលឪពុកម្តាយមិនស្គាល់កូនកូនមិនស្គាល់ឪពុកម្តាយ ហើយពួកក្បត់ជាតិទាំងនេះ មិនបាននៅជាមួយបងប្អូនទេ។

លោកជំទាវថា៖”នៅពេលបងប្អូនមានទុក្ខធុរៈមានតែគណបក្សប្រជាជនកម្ពុជា​តែ១គត់ដែលនៅជាប់ជាមួយបងប្អូនលុះគ្រាន់អវស្សាន្ត។ហេតុដូច្នេះសូមឱ្យបងប្អូនទៅចូលបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ជាសម្គាល់”៕អត្ថបទ៖សន សុម្ភស្ស

Leave a Reply

Your email address will not be published. Required fields are marked *