ទំព័រដើម / ប្លែកៗ / សារ៉ាយសមុទ្រ ក្លាយជាឡេការពារកំដៅថ្ងៃដ៏ល្អ

សារ៉ាយសមុទ្រ ក្លាយជាឡេការពារកំដៅថ្ងៃដ៏ល្អ

MC ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសរកឃើញថា សារ៉ាយសមុទ្រគឺជាឡេការពារ​កំដៅថ្ងៃ​ដ៏ល្អបំផុត ដែលអាចការពារស្បែកមនុស្ស និងជីវៈចំរុះទាំងអស់ក្នុងសមុទ្រ។

ក្រុមអ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានបង្ហាញថា សារ៉ាយសមុទ្រអាចក្លាយ​ជាឡេការពារ​កំដៅថ្ងៃដ៏ល្អបំផុតសម្រាប់ស្បែកមនុស្ស និងជីវៈចំរុះទាំងអស់ក្នុងសមុទ្រ។

អ្នកជំនាញផ្នែកជីវៈចំរុះក្នុងសមុទ្របានបង្ហាញថា ឡេការពារកំដៅថ្ងៃ គឺជាផលប៉ះពាល់​របស់​ទឹក និងបរិយាកាស។

ជាអ្នកជំនាញម្នាក់ Antony Young និយាយថា ឡេការពារកំដៅ វាមានមុខងារការពារស្បែក​ពីពីការបំផ្លាញដោយកំដៅថ្ងៃ មនុស្សជាច្រើន ទាំងក្មេងចាស់ ប្រុសស្រី តែងលាបវាដើម្បី​ការពារ​ស្បែក ពេលលំហែរកាយនៅតាមឆ្នេរសមុទ្រ។ ​សារធាតុរបស់ឡេការពារ​កំដៅថ្ងៃ​ទាំងនេះ វាបានបំផ្លាញដល់បរិយាការក្នុងសមុទ្រ។

ដោយសារតែបញ្ហានេះ បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យនៃចក្រភពអង់គ្លេស ហៅកាត់ថា MAA បង្កើតបានឡេការពារកំដៅថ្ងៃថ្មី ដែលផ្សំឡើងពីសារ៉ាយសមុទ្រ។

បន្ទាប់ពីមានការសហការជាមួយនឹងក្រុមហ៊ុនគ្រឿងសំអាង យើងសង្ឃឹមថា ឆ្នាំក្រោយឡេ​ការពារកំដៅថ្ងៃសារ៉ាយសមុទ្រនេះ នឹងមានលក់នៅលើទីផ្សារ៕

អំពី meoung kimheng

Leave a Reply

Your email address will not be published. Required fields are marked *