ទំព័រដើម / តុលាការ / ចាប់ខ្លួនមុខសញ្ញាឆបោកម៉ូតូតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនាំមកតុលាការ

ចាប់ខ្លួនមុខសញ្ញាឆបោកម៉ូតូតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនាំមកតុលាការ

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១​ខែមិថុនាឆ្នាំ២០១៨នេះបានបញ្ជូនខ្លួនជនត្រូវចោទម្នាក់មកសាលាដំបូងរាជ​ធានី​​ភ្នំពេញពាក់ព័ន្ធករណីឆបោក ម៉ូតូ។

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនត្រូវ​ចោទម្នាក់ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅចំណុចភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៦​កន្លងទៅ ។

ការធ្វើប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៥០៧​«គ» ដ.ច.ន ចុះថ្ងៃទី២៣ខែកក្កដាឆ្នាំ ២០១៦ ចេញដោយលោកកែវ មុនីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ជនត្រូវចោទបានឃាតខ្លួនកាលពីវេលា៧​និង០០នាទីនាថ្ងៃទី០៩ខែមិថុនាឆ្នាំ២០១៨នៅចំណុចមុខផ្ទះសំណាក់រស្មីពេជ្រសូ​រីតា ក្រុមទី៦ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថាជនត្រូវចោទដែលឃាត់ខ្លួនមានឈ្មោះ មៀង ហេង ​ហៅ ហុង សេងលី ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខ​របរ មិនពិតប្រាកដ។

ក្រោយពេលឃាត់ខ្លួននគរបាលបានដកហូតវត្ថុតាងរួមមានរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ ក្រហមលេខតួ-លេខម៉ា​ស៊ីនគ្មានពាក់ស្លាកលេខ ភ្នំពេញ ង-៦៦១១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើមក្បីចាត់ការតាមនីតិវិធី៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *