ទំព័រដើម / ប្លែកៗ / គំនូសចរាចរណ៍ ឥន្ទធនូ

គំនូសចរាចរណ៍ ឥន្ទធនូ

MC មន្ត្រីផ្នែកគំនូសចរាចរណ៍នៅសហរដ្ឋអាមេរិក កំពុងតែទាក់ទាញចំណាប់អារម្មណ៍​ពីមនុស្សជាច្រើនទាំងក្មេងចាស់ ឲ្យមកចាប់អារម្មណ៍នឹងគំនូសឥន្ទធនូ។

គំនូសចរាចរណ៍ឥន្ទធនូដ៏ទាក់ទាញ បានលេចឡើងនៅលើដងវិថីដ៏មមាញឹក ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។

មន្ត្រីផ្នែកគំនូសចរាចរណ៍បាននិយាយថា ពួកគាត់ចង់ឲ្យគំនូសឆ្លងផ្លូវ មានពណ៌ស្រស់ស្អាត​ដូច​ឥន្ទធនូ ដោយមានការគាំទ្រពីសហគមនួ LGBT។ ពេលនេះ យើងបានបញ្ចប់ នៅលើ​មហាវិថី Oakview និងតាមបណ្តាយផ្លូវ Valley ក្នុងរដ្ឋ New Jersey ។

គំនូសឥន្ទធនូសម្រាប់ឆ្លងផ្លូវនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍អ្នករស់នៅក្នុងយ៉ាងខ្លាំង ជាពិសេសគឺក្មេងៗតែម្តង។

ជំហ៊ានដំបូង យើងបានចាប់ផ្តើមនៅទីក្រុងចំនួន២ រួចមកហើយ ចំពោះដំណាក់កាលបន្ទាប់ យើងនឹងធ្វើឡើងនៅទីក្រុង Philadelphia ទីក្រង San Francisco និងទីក្រុង West Hollywood៕

Leave a Reply

Your email address will not be published. Required fields are marked *