ទំព័រដើម / នយោបាយ / សម្តេច ​ទៀ បាញ់ ជួប​ពិភាក្សា​ការងាររដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​

សម្តេច ​ទៀ បាញ់ ជួប​ពិភាក្សា​ការងាររដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​

ភ្នំពញ៖នៅព្រឹកនះសម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក​ជំទាវ​ ស្រីម៉ាទី ​នីម៉ាឡា ​ស៊ីថារ៉ាម៉ាន​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ដើម្បីរឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

តប​តាម​ការ​អញ្ជើញ​របស់​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក​ជំទាវ​ ស្រីម៉ានី ​នីម៉ាឡា ​ស៊ី​ថារ៉ាម៉ាន ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា ​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​មក​ធ្​វើទស្សន​កិច្ច​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ រយៈ​ពេល​៣ថ្ងៃ​ ចាប់​ពី​ថ្ងៃទី១០ ​ដល់ថ្ងៃទី១២ ​ខែមិថុនា ​ឆ្នាំ​២០១៨​។ ​

​បន្ទាប់​​​ពី​បាន​អញ្ជើញ​មក​ដល់​ព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹ​ក​ថ្ងៃ​ទី១១​ ខែមិថុនា ​លោក​ជំទាវ ​ស្រីម៉ាទី ​នីម៉ាឡា ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរ​សម ​ជា​មួយ​ ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ដោយ​បាន​ប្រារព្ធ​ពិធី​ទទួល​ជា​ផ្លូវ​ការ​ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។ ​នៅ​ក្នុង​ឱកាស​ទទួល​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា ​នា​ឱកាស​នោះ​ក៏​មាន​រៀប​ចំ​ធ្វើ​ពិធី​ត្រួត​ពល​កង​កិត្តិយស​ កង​ត្រែ​ទ័ព​នៃ​ខ.ភ.ម ​និង​គោរព​ភ្លេង​ជាតិ​ នៃ​ប្រទេស​ទាំង​២​ផង​ដែរ​។​

ក្នុង​ជំនួប​សន្ទនា​នា​ឱកាស​នោះ ​លោក​ជំទាវ​ ស្រី​ម៉ានី ​នីម៉ាឡា បា​ន​បញ្ជា​ក់​ថា៖​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​កម្ពុជា-​ឥ​ណ្ឌា​ មាន​តាំង​ពី​យូ​លុង​ណាស់​មក​ហើយ ​តាម​រយៈ​វប្បធម៌​ សិល្បះ ​ប្រវត្តិ​សាស្ត្រ​ ដែល​ប្រទេស​ទាំង​២​​មាន​ប្រហាក់​ប្រហែល​គ្នា​។ លោក​ជំទាវ​បាន​សង្កត់​ធ្ងន់​ថា​៖​ ប្រទេស​ឥណ្ឌា​ធ្លាប់​បាន​ទទួល​ស្គាល់​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨១ ​ក្នុង​ការ​ជួយ​ជំរុញ​អោយ​មាន​ប្រជាធិបតេយ្យ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។​

មាន​មតិ​ឆ្លើយ​តប​វិញ​ សម្តេច​​ពិជ័យសេនា ទៀ បាញ់ ​បាន​ចាត់​ទុក​តំណើរ​ទស្សន​កិច្ច​របស់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​នៅ​កម្ពុជា​នា​ពេល​នេះ ​បាន​នាំ​មក​នូវ​ការ​រឹត​ចំណង​មិត្ត​ភាព ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​២ ​កង​ទ័ព​ទាំង​២ ​អោយ​កាន់​តែ​មាន​ការ​រី​ក​ចំរើន​លូត​លាស់​បន្ថែម​ទៀត។​ ​សម្តេច​បាន​ថ្លែង​អំណរ​គុណ​ ពេល​ដែល​ប្រទេស​កម្ពុជា​ត្រូ​វបាន​ហ៊ំព័ទ្ធ​សេដ្ឋកិច្ច​ ក្នុង​ដំណាក់​កា​ល​នោះ ​ដោយ​លែក​ឥណ្ឌា​បាន​ផ្តល់​ភាព​កក់​ក្តៅ​ និង​ទំនុក​ចិត្តដល់​កម្ពុជា​ចាប់​ពី​ពេល​មុនៗ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ​សម្តេច​ពិជ័យ​សេនា ​ក៏​បាន​រំលឹក​ឡើង​វិញ​ ពី​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ជូន​ប្រទេស​កម្ពុជា​ ប្រទេស​ឥណ្ឌា​បាន​បញ្ចូន​កង​ទ័ព​មក​កម្ពុជា​ច្រើន​ជាង​គេ ​ក្នុង​កង​កំលាំង ​អ៊ុន​តាក់ ​ហើយ​ជាង​នេះ​ទៅ​ទៀត​ឥណ្ឌា ​ជា​ប្រទេស​ដែល​តែង​តែ​គាំទ្រ​ដល់​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ជំរុញ​កម្ពុជា​អោយ​មាន​ការ​រីក​ចំរើន​។​

តាម​រយៈ​ជំនួប​នោះ​ដែរ​ សម្តេច​​ពិជ័យ​សេនា ទៀ​ បាញ់ បា​ន​សំណូម​ពរ​ដល់​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​ អោយ​ជួយ​ផ្តល់​សម្ភារៈ​ទំនើប ​សម្រាប់​ការ​ដោះ​បំផ្លាញ​មីន​ បំរើ​អោយ​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព ​និង​បាន​ស្នើ​សុំ​ដល់​ឥណ្ឌា​អោយ​ជួយ​បណ្តុះ​បណ្តាល​សិក្ខា​កាម​ខ.ភ.ម​ ទាំង​នៅ​ក្នុង​ប្រទេស ​ក៏​ដូច​ជា​បញ្ជូន​ទៅ​រៀន​នៅ​ប្រទេស​ឥណ្ឌា​។​ សម្តេច​ពិជ័យ​សេនា ​ក៏​បាន​ស្នើ​សុំ​ឥណ្ឌា​អោយ​បន្ត​ចូល​ចត​នាវា​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​នៅ​កម្ពុជា​បន្ត​ទៀត ​ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​កង​ទ័ព​ជើង​ទឹក​ទាំង​២​។​

មាន​មតិ​ឆ្លើយ​តប​វិញ​ លោកជំទាវ ​ស្រីម៉ានី ​នីម៉ាឡា ​បាន​លើក​ឡើង​ពី​បំណង​ចង់​អោយ​សិក្ខា​កាម​ខ.ភ.ម​ បាន​ទៅ​ធ្វើ​ការ​បណ្តុះ​បណ្តាល​ រៀន​សូត្រ​អោយ​បាន​ច្រើន​នៅ​ប្រទេស​ឥណ្ឌា​ លើ​មុខ​ជំនាញ​ថែ​រក្សា​សន្តិភាព​។​ លោក​ជំទាវ​បាន​ស្នើ​អោយ​ក្រុម​ការងារ​ជំនាញ ​នៃ​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​ ធ្វើ​ការ​រួម​គ្នា​ដើម្បី​វិះ​រក​វិធី​ធ្វើ​យ៉ាង​ណា ​អោយ​ដំណើរ​ការ​បណ្តុះ​បណ្តាល​ដល់​សិក្ខា​កាម​យោធា​កម្ពុជា ​ប្រព្រឹត្តិ​ទៅ​ទទួល​បាន​លទ្ធផល​ល្អ​ ៕​

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *