ទំព័រដើម / តុលាការ / កម្លាំងនគរបាលខណ្ឌជ្រោយ​ចង្វា​របានបញ្ជូនខ្លួនមន្ត្រី​សុរិយោដី​ខេត្តកណ្តាលម្នាក់​ទៅតុលាការ​ករណីគ្រឿងញៀន

កម្លាំងនគរបាលខណ្ឌជ្រោយ​ចង្វា​របានបញ្ជូនខ្លួនមន្ត្រី​សុរិយោដី​ខេត្តកណ្តាលម្នាក់​ទៅតុលាការ​ករណីគ្រឿងញៀន

ភ្នំពេញ៖នៅរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨កម្លាំងនគរបាលខណ្ឌជ្រោយ​ចង្វា​របានបញ្ជូនខ្លួនមន្ត្រី​សុរិយោដី​ខេត្តកណ្តាលម្នាក់ទៅអយ្យការអមសាលា​ដំបូងរាជ​ធានីភ្នំពេញពាក់ព័ន្ធ​ករណីប្រើ​ប្រាស់គ្រឿង​ញៀន​។

ជនសង្ស័យជា​មន្ត្រី​សុរិយោដី​ប្រចាំ​នៅ​ខេត្ត​កណ្ដាល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​នៅលើ​ស្ពាន​ជ្រោយ​ចង្វា​ កាលពីវេលា​ម៉ោង​០៣:៣០នាទី​យប់​ថ្ងៃ​ទី​១០ខែ​មិថុនា​ឆ្នាំ​២០១៨​ស្ថិត​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយ​ចង្វា ក្រោយពីបែកថ្នាំរត់លើស្ពាន​។

យោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យរូប​នោះ​មានឈ្មោះ លឿង អ័ន ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ មុខរបរមន្រ្តីសូរិយោដីខេត្តកណ្តាល ស្នាក់នៅសង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា មធ្យោបាយ រថ្តយន្ត ម៉ាក ឡិចសុីសGs450​ ពណ៌សពាក់ស្លាកលេខ​ភ្នំពេញ 2AL5422។

ប្រភពពីសមត្ថកិច្ចបន្តថា ក្រោយពីឃាតខ្លួនជនសង្ស័យនៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​ ពេលដែលជន រូបនោះ បើក​ទ្វារ​ចេញ​ពី​រថយន្ត​រត់​ឆ្លេរ​ឆ្លារ​ពេញ​ស្ពាន​បម្រុង​លោត​ទឹក​ត្រូវ​កម្លាំង​នគរ​បាល​ប្រចាំ​ការ​នៅ​ទីនោះ​ ឃើញ​ដូច្នោះ​ក៏​ឃាត់​ខ្លួន​យក​មក​សាក​សួរ​ព្រម​ទាំង​ពិនិត្យ​ទឹក​នោម​ឃើញមានសារធាតុញៀន ក៏បាន កសាង សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *