ទំព័រដើម / ព័ត៌មានសំខាន់ៗ / ធនាគារឯកទេសវីង ក្លាយជាភ្នាក់ងារប្រមូលប្រាក់បង់ភាគទានចូលបេឡាជាតិ​របប​សន្តិសុខសង្គម

ធនាគារឯកទេសវីង ក្លាយជាភ្នាក់ងារប្រមូលប្រាក់បង់ភាគទានចូលបេឡាជាតិ​របប​សន្តិសុខសង្គម

ភ្នំពេញ៖ ធនាគារឯកទេសវីង ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងបេឡាជាតិ​របប​សន្តិសុខសង្គម ហៅកាត់ថា ប..ស ដើម្បីក្លាយជាភ្នាក់ងារប្រមូលប្រាក់បង់ភាគទាន។

នៅក្នុងពិធីចុះMoU របស់វីង និងបេឡាជាតិ​របប​សន្តិសុខសង្គម ស្តីពីការប្រើប្រាស់សេវាកម្មសម្រាប់បង់ភាគទានបេឡាជាតិរបបសន្តិសុខសង្គម នៅសណ្ឋាគារ កាំបូឌីយ៉ាណា ព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ លោក Ruan Swanepel តំណាងធនាគារឯកទេសវីង បានលើកឡើងថា កម្មករ និងនិយោគជិក នឹងទទួលបាននូវភាពងាយស្រួលច្រើនជាងមុនពីអនុស្សរណៈនេះ ដូចជា និយោជក់អាចផ្ទេប្រាក់ភាគទានរបស់និយោជិកទៅកាន់ ប..ស តាមរយៈវីង, បសស អាចបង់ថ្លៃចំណាយគ្លីនិក និងមន្ទីពេទ្យ​ សម្រាប់និយោជិកម្នាក់ៗដោយផ្ទាល់តាមរយៈវីង បានលឿន និងមានសុវត្ថិភាព ជាមួយនឹង​ភ្នាក់ងារវីងប្រមាណ៥ពាន់កន្លែង។

ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក​បេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថា ចំពោះនិយោជិកស្រ្តី ដែលបានចុះបញ្ជីក្នុងបេឡាជាតិ​របប​សន្តិសុខសង្គម នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមលើការសំរាលកូន១នាក់ ចំនួន៤០ម៉ឺនរៀល ពីរាជរដ្ឋាភិបាលផងដែរ ចាប់ពីដើមឆ្នាំ២០១៨ខាងមុខនេះ តាមរយៈវីងនេះដែរ ។

យោងតាមរបាយការណ៍ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ មានសហគ្រាស គ្រឹះស្ថានដែល បានមកចុះបញ្ជិកានៅបេឡាជាតិរបបសន្ដិសុខសង្គមសរុបចំនួន៩៣១៨សហគ្រាស មានកម្មករ និយោជិតជាសមាជិកចំនួនជិត១លាន២សែននាក់ និងបានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំង រាជធានី ខេត្ដសរុបចំនួន១២៨៩មូលដ្ឋាន ក្នុងនោះ មន្ទីរពេទ្យថ្នាក់ជាតិចំនួន៤មូលដ្ឋាន មន្ទីរពេទ្យបង្អែក ចំនួន១០៥មូលដ្ឋាន មណ្ឌលសុខភាពចំនួន១១៦៩មូលដ្ឋាន និងមន្ទីរពេទ្យឯកជនចំនួន១១មូលដ្ឋាន៕អត្ថបទ៖ ម៉ៅ ចរិយា

Check Also

តុលាការកំពូលច្រានចោលការសុំជំនុំជម្រះឡើងវិញការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖តុលាការកំពូលកាលពីថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧បានចេញសាលដីកាបដិសេធមិនសើររើលកបណ្តឹងរបស់មនុស្សក្រុមអ្នកអតីទអ្នកតំណាងរាស្រ្តីរបស់គណបក្សសង្គ្រោះដែលជាដើមបណ្តឹង។តុលាការកំពូលកាល​ពីថ្ងៃទី១៦ខែវិច្ឆិកាបានសម្រេចរំលាយគណបក្សសង្ក្រោះជាតិនិងហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់មិនធ្វើនយោបយ៥ឆ្នាំ។(ប៊ុនឡេង)

Leave a Reply

Your email address will not be published. Required fields are marked *