ទំព័រដើម / ព័ត៌មានជាតិ / UNផ្តល់សំណង៧ម៉ឺនដុល្លារដល់គ្រួសារសពលោកសួនសំបូរស្លាប់នៅប្រទេសម៉ាលី

UNផ្តល់សំណង៧ម៉ឺនដុល្លារដល់គ្រួសារសពលោកសួនសំបូរស្លាប់នៅប្រទេសម៉ាលី

ភ្នំពេញ៖គ្រួសារសពលោកអនុសេនីយ៍ត្រីសួន សំបូរកងកម្លាំងមួកខៀវកម្ពុជាដែលបានស្លាប់ដោយជម្ងឺគ្រុនចាញ់នៅប្រទេសម៉ាលីនៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨​នេះ​ត្រូវអង្គការសហប្រជាជាតិផ្តល់សំណងចំនួ​ន៧ម៉ឺនដុល្លារអាមេរិកបន្ទាប់ពីលោកបានស្លាប់កាលពីឆ្នាំ២០១៥កន្លងទៅ។

លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសដែលបានអញ្ជើញជាអធិ​បតីបានថ្លែងថាការផ្តល់ប្រាក់សំណងនេះមានការយឺតយ៉ាវដោយសារតែកំ​ហុស​បច្ចេកទេសរបស់UNក្នុងរៀបចំឯកសារ។លោកថា៖”យើងបានទាមទារយ៉ាងខ្លាំងដើម្បីឲ្យអ.ស.បផ្តល់សំណងមកគ្រួសារលោក សួន សំបូរ”។

លោកទេសរដ្ឋមន្រ្តីលើកឡើងថាកងកម្លាំងមួកខៀវកម្ពុជាចំនួន៩នាក់បានស្លាប់ក្នុងពេលបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ(អ.ស.ប)ហើយសពទា​ហាន​ពីរនាក់មិនបានទទួល​សំ​ណង ពីUNទេព្រោះមិនត្រូវនឹងលក្ខខណ្ឌរបស់UN។លោកថាបេសកកម្មនេះមាន​ហានី​ភ័យ​ខ្ពស់ណាស់ ហើយសូមឲ្យកងកម្លាំងទាំងអស់ត្រូវហ្វឹកហាត់ គោរពវិន័យនិង​មិនត្រូវធ្វើអ្វីខុសគោលការណ៍នោះទេ។

លោកទេសរដ្ឋមន្រ្តីបញ្ជាក់ជូនចំពោះគ្រួសារសពនិងកម្លាំងមួកខៀវថាការពិនិត្យជម្ងឺមានខុសមានត្រូវ។ការផ្តល់ប្រាក់សំណងយឺតដោយកំហុសរបស់UNហើយខាងមជ្ឈមណ្ឌលរក្សាសន្តិភាពបានខំតស៊ូក្នុងការទាមទារសំណងមកវិញ។

លោកថាមានអ្នកខ្លះបានញុះញង់ដល់គ្រួសារសពនិងមានការប្តឹងរហូតដល់ACU​និងមានការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក។លោកថាមានករណីលោក​លុយ​ ប៊ុន​ឡុងបានទទួលសំណងលឿននិងករណីនៅអាហ្វ្រិកកណ្តាលទទួលបានសំណង​លឿននៅពេលអ.ស.បទទួលស្គាល់លឿនដែរ។

លោកទេសរដ្ឋមន្រ្តីបន្តថានៅពេលមានគ្រោះថ្នាក់អ.ស.បជាអ្នកផ្តល់នានាព្រោះកម្លាំងរបស់អ.ស.បមិនរដ្ឋាភិបាលកម្ពុជាទេ ព្រោះកម្លាំងមួកខៀវទៅបម្រើឲ្យ​អ.ស.ប។លោកថាប្រាក់ខែកម្លាំងមួកខៀវបើកយឺតយ៉ាងតិច៤ទៅ៥ខែ។តែរដ្ឋា​ភិបាលកម្ពុជាបានបើប្រាក់ខែជូនកងកម្លាំងមុន យកលុយជាតិនៅពេលបានប្រាក់ពីអ.ស.បទើបទូទាត់គ្នាវិញ។

លោកទេសរដ្ឋមន្រ្តីបន្តថាការបើកមុននោះកុំឲ្យក្រុមគ្រួសាររង់ចាំយូរ។ប្រាក់ទាំង​​​នោះត្រូវដាក់ចូលគណនេយ្យរបស់បុគ្គលផ្ទាល់ដោយមិនកាត់អ្វីទាំងអស់។លោក​ថាប្រទេសមួយចំនួនបានកាត់ប្រាក់ខែកងកម្លាំងគេពាក់កណ្តាល។តែកម្ពុជា​មិនកាត់ទេសូម្បីតែមួយសេននិងបានរក្សាប្រាក់ខែទាហានជូនដដែលនិងបានផ្តល់ប្រាក់៣០០ដុល្លារម្នាក់ៗជាប្រាក់ហោប៉ៅ។លោកថា”នៅឆ្នាំ២០០៦បានការផ្ទុះឡើងការតវ៉ារបស់កម្លាំងនៅស៊ូដង់ស្ទើរក្លាយទៅជាបាតុកម្មដោយសារតែប្រាក់​ខែ​យឺត​”។

លោកនាយឧត្តមសនីយ៍សែម សុវណ្ណីនាយកនៃមជ្ឈមណ្ឌលរក្សាសន្តិភាពបានថ្លែង​ថាពេលនេះកំម្លាំងមួកខៀវកម្ពុជាគិតពីឆ្នាំ២០០៦រហូតដល់បច្ចុប្បន្ននេះកម្ពុជាបានបញ្ជូន្ងកម្លាំងមួកខៀវចំនួន៥៤៨៦នាក់ស្រី២៥៤នាក់បានចូលរួមក្នុងបេស​ក​កម្ម១០ក្នុងប្រទេសចំនួន៨គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត​អហ្វ្រិកកណ្តាល ​លី​បង់ សេរី សាយប្រឹសនិងម៉ាលី។ពេលនេះកម្លាំងមួកខៀវចំនួន៨១៣នាក់ក្នុងនោះ​ស្រ្តី៦១នាក់កំពុងបំពេញបេសកកម្មនៅស៊ូដង់ ស៊ូដង់ខាងត្បូង,លីបង់​.អាហ្វ្រិក​កណ្តាល​និងម៉ាលី។

លោកនាយឧត្តមសេនីយ៍បានលើកឡើងថា”ការចល័តកងកម្លាំងមួកខៀវកម្ពុជា​ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៣តែងតែទទួលបានសុខសន្តិភាព។តែអកុសលពីឆ្នាំ​២០​១៤​ដល់បច្ចុប្បន្នកងកម្លាំងកម្ពុជា៩នាក់បានទទួលមរណភាពពលីនិងរបួស​១១​នាក់​”។លោកថាពលីដោយសារគ្រឿងផ្ទុះកែច្នៃ​ជម្ងឺគ្រុញចាញ់ជាកត្តាធម្ម​ជាតិ​ ការវាយប្រហារដោយក្រុមប្រដាប់អាវុធនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

លោកនាយឧត្តមសេនីយ៍បានអះអាងអង្គការសហប្រជាជាតិបានផ្តល់សំណងតបដល់គ្រួសារសពពលីចំណួន៧រូបរួមមានគឺសព វរសេនីយ៍ត្រី ចាន់ សុគន្ធពលីនៅប្រ​ទេសម៉ាលីដោយសារព្យុះខ្សាច់នៅឆ្នាំ២០១៤។លោកវរសេនីយ៍ត្រីអ៊ឹម សំ​ លោក វរសេ​នីយ៍ត្រី ម៉ៅ អេង លោកអនុសេនីយ៍ទោសៀង នរិន្ទ្ អនុសេនី​ទោមុំ ​តុលា​បាន​ពលី​ជីវិតដោយសារការវាយប្រហារកាលពីថ្ងៃទី៨.៩ឧសភា២០១៧នៅសាធារណរដ្ឋអា​ហ្វ្រិ​កកណ្តាល។លោកវរសេនីយ៍ត្រីលុយ ប៊ុនឡុងបានពលីឆ្នាំ២០១៧ដោយជម្ងី​​នៅអា​ហ្វ្រិ​កក​ណ្តាលនិងលោកអនុសេនីយ៍ត្រីសួន សំបូរបានពលីដោយសារជម្ងឺ​គ្រុញចាញ់កាល​ពីឆ្នាំ២០១៥។

លោកស្តាបើត ហូវើអ្នកសម្របសម្រួលតំណាងអ.ស.បប្រចាំនៅកម្ពុជាបានថ្លែង​ថាតំណាងលោកអគ្គលេខាធិការអ.ស.បសូមចូលរួមរំលែងទុក្ខដ៍ក្រៀមក្រំចំពោះក្រុម​គ្រួសារសពលោកអនុសេនីយ៍ត្រីសួន សំបូរជាមួយកងកម្លាំងមួកខៀវនិងរាជរដ្ឋា​ភិ​បាលកម្ពុជាចំពោះការបាត់បងយុទ្ធមិត្តនិងការស៊ើបអង្កេតដល់ទីបញ្ចប់និង​សំណ​ងបានដល់ក្រុមគ្រួសារជនរងគ្រោះ។

លោកបន្តថា៖”ថ្ងៃនេះការលះបង់របស់យោធិនកងកម្លាំងរក្សាសន្តិភាពដ៍ក្លាហាន។តាងនាមឲ្យប្រព័ន្ធអង្គការសហប្រជាជាតិខ្ញុំសូមចូលរួមជាមួយអស់លោក លោកស្រី​​ គ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយសារជម្ងឺក្នុងឆ្នាំ២០១៥”។លោក​​ថាលោកមិនបានស្គាល់លោកអនុសេនីយ៍ត្រី សួន សំបូរនោះទេ។តែគាត់ជា​កងកម្លាំងកម្ទេចគ្រាប់មិនទាន់ផ្ទុះទទួលបានការរាប់អាននិងស្រឡាញ់​​ពីមិត្ត។

លោកលើកឡើងថា”ខ្ញុំពិតជាយល់ថានៅពេលជិវិតកងកម្លាំងរក្សាសន្តិភាពត្រូវបានបាត់បង់ព្រោះបុព្វហេតុនាំមកនូវសន្តិភាពដល់កន្លែងដែលមានគ្រោះថ្នាក់​ នោះក៍ជាការបាត់បង់ដ៍ធំធេងដែរពីសំណាក់ក្រុមគ្រួសារកងទ័ពរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិផងដែរ”៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *