ទំព័រដើម / បរិស្ថាន / ​​​​​​​​​​​​​​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ​សាត់ សហ​ការ​​ជា​​មួយ​​​ក្រុម​អភិ​រក្ស​​​​អន្តរ​ជាតិ​ ការ​ពារ​​ដើម​​ក្រវាញ​​​លើ​​ផ្ទៃ​ដី​​ទំហំ​ជាង៥០០ហិកតា

​​​​​​​​​​​​​​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ​សាត់ សហ​ការ​​ជា​​មួយ​​​ក្រុម​អភិ​រក្ស​​​​អន្តរ​ជាតិ​ ការ​ពារ​​ដើម​​ក្រវាញ​​​លើ​​ផ្ទៃ​ដី​​ទំហំ​ជាង៥០០ហិកតា


​ពោធិ៍សាត់៖មន្ត្រីមន្ទីរបរិស្ថាន​ខេត្តពោធិសាត់​ឱ្យដឹងថា៖​ក្រុម​ឧទ្យាននុរក្ស​បរិស្ថាន​ បានសហ​ការ​ជាមួយ​អង្គការ​​អភិ​រក្ស​​អន្តរ​ជាតិ(CI)​និង​កម្លាំង​ប្រដាប់​អាវុធ​ ដើរ​ល្បាត​​ការពារ​ផ្ទៃ​​​ដី​ ដែលមាន​ក្រវាញដុះច្រើន​ទំហំ​​​៥០៦​​ហិកតារ​ នៅ​​ក្នុង​ឃុំអូរ​សោម ស្រុក​វាលវែង ​។​​
​ប្រធាន​មន្ទី​រ​បរិស្ថាន ខេត្តពោធិសាត់ លោក ប៉ាន់ មក៌ត មានប្រសាសន៍​កាល​ពីរ​សៀលថ្ងៃ​ទី១១ខែ​មិថុ​នា​ថា៖​មន្ត្រី​ឧទ្យាន​​នុរក្ស​​ចំនួន​​២ក្រុម ដែល​សហ​ការ​ជា​មួយ​​កម្លាំង​​កង​រាជអាវុធហត្ថ​ និង​អង្គការ​​អន្តរជាតិ​(CI) តែង​ដើរ​ល្បាត​ការពារ​តំបន់​ព្រៃ​ក្រវាញ​ទំហំ​៥០៦​ហិកតារ​​នៅ​អូរសោម ស្រុកវាលវែង បំណងថែរក្សាព្រៃក្រវាញ​នោះឱ្យ​បាន​ ហើយឈានទៅរក​ការ​ពង្រីក​ផ្ទៃដីអភិរក្ស​បន្ថែមទៀត។​​
​មន្ត្រី​បរិស្ថាន​ដដែល​​បញ្ជាក់​ទៀត​ថា៖​​ដើម​ក្រវាញ គឺ​ជា​​រុក្ខ​​​ជាតិ​​កម្រ សូម្បី​តែ​​​ឈ្មោះ​​​ភ្នំ​​​ក្រ​វាញ​ ដែល​​គេ​ដា​ក់​​ឱ្យ​ ក៏ព្រោះតែមាន​រុក្ខជាតិ​នេះ ​ហើ់យក្រវាញ ក៏បានបង្កើត​ជា​ចេញ​​ជា​របាំ​មួយ របស់អ្នកខេត្តពោធិសាត់ដែរ​គឺ​របាំ​បេះ​ក្រវាញ​ ដែល​ធ្វើឱ្យរុក្ខជាតិនេះ មានតម្លៃ​ជ្រាលជ្រៅ​ក្នុងវិស័យ​វប្បធម៌ដែរ​។​អភិបាល​​​ស្រុក​​វាល​វែង​ លោក​ ផេង សុផាន់​ណា​ មានប្រសាសន៍ថា​​អាជ្ញាធរ បាន​ជួយ​​ទប់ស្កាត់​​ ប្រជា​ព​ល​រដ្ឋ មិ​ន​ឱ្យ​ទៅ​កាប់​ឆ្ការ​ព្រៃ ដើម្បី​​ពង្រីក​​យកដី ​នៅ​តំបន់ព្រៃ​​ក្រវាញ​នោះ​ទៀត​​បានទេ​។​​
​មន្ត្រីដដែល​​បញ្ជាក់​ថា​៖ក្រវាញ​ បាន​ជួយ​​ឱ្យ​​ប្រជាពល​រដ្ឋ​​ជាង​​៦០០គ្រួសារ ដែល​រស់​នៅ​​ឃុំ​អូរសោម​នោះ​អាច​​រកកម្រៃ​​បាន​បន្ថែម ​ក្រៅ​ពីការ​ធ្វើ​ស្រែ​ចំការ​។​​
​លោក ផេង សុផាន់​ណា ឱ្យដឹង​ថា​​ពលរដ្ឋ​ដែល​​រស់​នៅ​ជិត​​តំបន់​អូរ​សោម​នោះ ភាគ​ច្រើន​​ឱ្យ​តែ​ខែ​ក្រវាញ​ផ្លែ គឺ​គេ​តែង​នាំ​គ្នា​ទៅ​បេះ​យកទៅ​លក់ ដោយបានកម្រៃប្រហែល​ពី​៣ម៉ឺន ទៅ៤ម៉ឺនរៀល​ក្នុង​១គីឡូក្រាម​។​
​អ្នកភូមិ​ឱ្យ​​ដឹង​ថា​ក្រវាញ​ គេ​អាច​យក​ទៅ​ឆុង​តែ ​យកទៅ​ធ្វើ​​ជាឱសថ​​ប៉ូវកម្លាំង ឱសថ​​សម្រាប់​ដើរខ្យល់​និង​ឱ​សថ​បំបាត់ជម្ងឺ​រាគ​ជាដើម​។​​កាល​ពី​ចុងសប្ដាហ៍មុន​ រដ្ឋ​​មន្ត្រី​​ក្រសួង​បរិស្ថាន ​បាន​ចេញ​​សេច​ក្តីប្រកាស​​ដាក់​តំបន់ ដែល​មាន​ដើម​​ក្រវា​ញ​ដុះច្រើន​ជាងគេ​ នៅ​ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់នោះ ឱ្យ​ទៅជា​តំបន់អភិរក្ស​។​​

​អាជ្ញាធរស្រុក​​វាលវែង​​រំពឹងថា​៖​ប​ន្ទាប់ពីការដាក់តំបន់អូរសោម ឱ្យក្លាយ​ទៅជាកន្លែងអភិរក្ស​ដើមក្រវាញ​មក​ ហើយ​វាក៏នៅជាប់នឹងផ្លូវទៀតនោះ គឺ​តំបន់​នេះ អាច​នឹ​ងមាន​​សក្ដានុពល​​ទាក់ទាញ​ភ្ញៀវទេសចរណ៍ ឱ្យទៅ​កំសាន្ត​ នៅពេល​អនាគតថែមទៀត​៕ដោយ​ហង្ស សាវយុត

អំពី sav yout

Leave a Reply

Your email address will not be published. Required fields are marked *