ទំព័រដើម / ព័ត៌មានសំខាន់ៗ / ប្រធានាធិបតីមីយ៉ាន់ម៉ានឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ

ប្រធានាធិបតីមីយ៉ាន់ម៉ានឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសថៃ

ក្រុងរ៉ង់ហ្គូន៖ប្រធានាធិបតី មីយ៉ាន់ម៉ាលោក U Win Myint នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ ឆាប់ៗនេះ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayutj Chan-o-Chao។ នេះបើតាមការប្រកាសផ្លូវការ នៅថ្ងៃចន្ទនេះ។

លោក U Win Myint ក៏នឹងចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ភីរ៉ា មេគង្គលើកទី៨ និងកិច្ចប្រជុំកំពូលប្រទេស CLMV លើកទី៩ ដែលត្រូវរៀបចំឡើង នៅក្នុងក្រុងបាងកក។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងមីយ៉ាន់ម៉ានិងថៃបានឈានដល់២.៤៥ពាន់លានដុល្លារអាមេរិក មកដល់ពេលនេះ ដោយទំហំពាណិជ្ជកម្មនាំចេញរបស់មីយ៉ាន់ម៉ាទៅថៃ បានឈានដល់១.៤ពាន់លានដុល្លារអាមេរិក ខណៈដែលទំហំនាំចូលមកវិញ គឺ១.០៥ពាន់លានដុល្លារអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *