ទំព័រដើម / បរិស្ថាន / ឈ្មួញប្រមូលទិញរទេះគោខ្មែរបូរាណដើម្បីជួយថែរក្សាកេរ្តិ៍មរតកជាតិ

ឈ្មួញប្រមូលទិញរទេះគោខ្មែរបូរាណដើម្បីជួយថែរក្សាកេរ្តិ៍មរតកជាតិ

ខេត្តកំពង់ឆ្នាំង៖ រទេះគោខ្មែរដែលធ្វើឡើងអំពីឈើល្អនានា តាមរចនាបថខ្មែរពីបុរាណដែ លជាកេត្តិ៍មរតកបិតិកភណ្ឌ័ជាតិសម្បត្តិវប្បធម៌ខ្មែរ ត្រូវបានអ្នកស្រុកនៅក្នុងភូមិត្រពាំងអ ញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានប្រមូលទិញពីតាមមូលដ្ឋានជនបទ យកមកជួសជុល លក់អោយអតិថិជនដែលភាគច្រើនគឺជាអ្នករស់នៅក្នុងទីក្រុង យកទៅតាំងលំអរនៅក្នុងភូមិឋានរួមចំណែកថែរក្សាសម្បត្តិវប្បធម៌របស់ជាតិ ទុកអោយក្មេងជំនាន់ក្រោយបានស្គាល់កុំអោយបាត់បង់។
នៅព្រឹកថ្ងៃទី១២ ខែមិថុនានេះ លោក មាស សុវណ្ណារី អាយុ២៧ឆ្នាំ ជាអ្នកប្រមូលទិញរទេះគោចាស់ៗនៅតាមមូលដ្ឋានជនបទយកមកជួសជុលលក់បានអោយដឹងថា៖ លោកទើបតែចាប់យកមុខរបរខាងលើនេះក្នុងឆ្នាំ២០១៨នេះទេ ។ ព្រោះថាមានអ្នកនៅទីក្រុងមួយចំនួនបានកុំម៉ង់ទិញរទេះគោខ្មែរកន្លងមក ដើម្បីយកទៅដាក់តាំងលំអរនៅក្នុងភូមិដ្ឋានទុកអោយកូនចៅបានស្គាល់ ព្រោះថាមកដល់ពេលនេះ ប្រជាពលរដ្ឋភាគច្រើនលែងប្រើរទេះគោនេះទៀតហើយ គឺពួកគាត់នាំគ្នាមកប្រើប្រាស់គោយន្តជំនួសវិញ។
លោក មាស សុវណ្ណារី បានអោយដឹងទៀតថា៖ រទេះគោចាស់ៗទាំងនេះដែលលោកបានទិញមកក្នុង១គ្រឿងមានតម្លៃពី២០ម៉ឺនទៅ៤០ម៉ឺនរៀល តាមការខូចតិចឬខូចច្រើនហើយបានជួលជាងមកជួលជុលតំឡើងអោយល្អឡើងវិញ ដោយអស់ថ្លៃឈ្នួលពី​៣០ម៉ឺនទៅ៤០ម៉ឺនរៀលទើបលក់ចេញបាន ហើយពេលលក់ចេញទៅវិញក្នុង១គ្រឿងៗមានតម្លៃពី៣០០ទៅ៤៥០ដុល្លាតាមប្រភេទឈើធ្នង់ ឬឈើក្រញូង ដែលភាគច្រើនគឺបានលក់ដាច់នៅមុនថ្ងៃចូលឆ្នាំខ្មែរតែប៉ុណ្ណោះ ។
ដោយឡែកលោកពូ សំ ប៊ុនលី ជាជាងជួសជុលរទេះគោ បានអោយដឹងថា៖ លោកបានស៊ីឈ្នួលជួសជុលរទេះគោខាងលើនេះ ជិត១ឆ្នាំហើយ ដោយគិតតម្លៃឈ្នួលក្នុង១ថ្ងៃ២៥.០០០រៀល និងពេលខ្លះការជួសជុលរទេះគោមួយៗនេះ អាចប្រើរយៈពេលជួសជុលពី៥ថ្ងៃទៅ១អាទិត្យ តាមរទេះគោខូចតិច ឬខូចច្រើន ។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ រទេះគោខ្មែរគឺជាសម្បត្តិបិតិកភណ្ឌ័ជាតិ ដែលបានកើតមានតាំងពីមុនសម័យអង្គររាប់ពាន់ឆ្នាំមកហើយ គឺជាស្នាដៃបុព្វបុរសខ្មែរយើង ជាក់ស្តែងដូចមានរូបចម្លាក់នៅលើប្រា សាទអង្គរវត្តមាន រទេះគោ រទេះសាឡីដឹកស្តេច រទេះសេះចម្បាំង និងរទេះដឹកកាំភ្លើងធំជាដើម គឺជាស្នាដៃរបស់ដូនតាខ្មែរ គប្បីកូនខ្មែរយើងនាំគ្នារក្សាទុកស្នាដៃនេះកុំអោយបាត់ បង់ គឺបើវប្បធម៌រលំជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិពិតជារុងរឿង ៕  ឈៀង ថារិទ្ធ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *