ទំព័រដើម / សន្តិសុខសង្គម / កាត់ទោសនគរបាលករណីបាញ់សម្លាប់សន្តិសុខម្នាក់សាលក្រមប្រកាសនៅថ្ងៃទី១៥ខែមិថុនា

កាត់ទោសនគរបាលករណីបាញ់សម្លាប់សន្តិសុខម្នាក់សាលក្រមប្រកាសនៅថ្ងៃទី១៥ខែមិថុនា

ភ្នំពេញ៖អតីតនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ​ពេញម្នាក់នៅព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នេះត្រូវបានមន្ត្រីពន្ធនាគារព្រៃ​ស​ម១បានបញ្ជូនខ្លួនមកសាលាដំបូងរាជធានីភ្នំពេញដើម្បីបើកសវនាការរឿងឃាតកម្ម (​បាញ់​សម្លាប់សន្តិសុខផ្សារស្ទឹងមានជ័យនៅកន្លែងហាងផឹកស៊ី)។

សវនាការនេះដឹងនាំដោយលោកវ៉េង ហ៊ត់ អនុប្រធានសាលាដំបូងរាជធានីភ្នំ​ពេញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងលោកហ៊ឹង ប៊ុនថនជាតំណាងអយ្យការ។ក្រោយ​ពេលសវនាការចៅក្រមលើកពេលប្រកាសសាលក្រមនៅថ្ងៃទី១៧ខែមិថុនាខាងមុខ​ ​។

ជនត្រូវចោទមានឈ្មោះសាន បូរី ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរ នគរ បាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្នាក់នៅផ្ទះ លេខ​៣១២ផ្លូវលេខ៤៤C ភូមិទ្រាសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនជាប់ចោទបានឆ្លើយសារភាពថាកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៧ខ្លួនបានចូលទៅហាងផឹកស៊ីមួយ ហើយជនរងគ្រោះដែលបានស្លាប់នោះបាននិយាយឌឺដងដាក់ខ្លួនថាអាប៉ូលីសមាន់ស្ងោរ គ្រាន់តែផឹកស៊ីយកអាវុធមកតាម ក៏មានទំនាស់ពាក្យសំដីតួចក៏ប្រតាយប្រតប់គ្នាខណៈនោះជនសង្ស័យឈ្មោះសាន បូរី បានដកអាវុធខ្លីបាញ់ឡើងលើ១គ្រាប់នឹង២គ្រាប់បានបាញ់ត្រូវជនរងគ្រោះឈ្មោះ ជ័យ ប៊ុន​ថន បណ្តាលឲ្យស្លាប់។

សូមជម្រាបថាទោះជាយ៉ាងណារឿងក្តីឃាតកម្មខាងលើនេះត្រូវបានលោកចៅក្រមសម្រេចកំណត់យកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨វេលាម៉ោង២រសៀលដើម្បីប្រកាស​សាលក្រម។

គួររំលឹកថា ហេតុការណ៍នេះបាមកើតឡើងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៩និង៤០នាទីនៅចំណុចក្នុងហាងផឹកស៊ីមួយផ្ទះគ្មានលេខផ្លូវលំ ក្រុម​ទី១១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បង្កឡើងដោយឈ្មោះ សាន បូរី ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរ នគរ​បាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបាញ់សម្លាប់​ជនរងគ្រោះឈ្មោះ ជ័យ ប៊ុនថនភេទប្រុស អាយុ៥០ ឆ្នាំជនជាតិខ្មែរមុខ​របរ សន្តិសុខផ្សារស្ទឹងមានជ័យ ស្នាក់នៅ ផ្ទះ ជួលភូមិទ្រា សង្កាត់ស្ទឹងមាន​ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។វត្ថុតាងចាប់​យកបានរួមមាន៖ អាវុធខ្លីមួយដើមម៉ាករ៉ូឡូ ពណ៌ខ្មៅ គ្រាប់ចំនួន ០២ គ្រាប់ និង សំបកគ្រាប់ចំនួន ៣គ្រាប់ ៕ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *