ទំព័រដើម / សន្តិសុខសង្គម / ឆ្លងចរន្តអគ្គីសនីធ្លាក់លើឃ្លាំងស្តុកឈើរបស់ការដ្ឋានសាងសងសំណង់អាគារនៅកន្លែងមូលដ្ឋានខណ្ឌដូនពេញ

ឆ្លងចរន្តអគ្គីសនីធ្លាក់លើឃ្លាំងស្តុកឈើរបស់ការដ្ឋានសាងសងសំណង់អាគារនៅកន្លែងមូលដ្ឋានខណ្ឌដូនពេញ

ភ្នំពេញ៖អគ្គីភ័យឆាបឆេះឃ្លាំងស្តុកឈើការដ្ឋានសាងសងសំណង់អាគារនៅកន្លែងមូលដ្ឋានខណ្ឌដូនពេញតែមិនបង្កអោយមានរបួសដល់មនុស្សឡើយ ។គ្រាន់តែ ខូច​ខាតសម្ភារៈកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នៅចំណុចខាងកើត សណ្ឋា​គារហូលីដេតាមបណ្ដោយផ្លូវ៦៥ភូមិ៨ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។តាមប្រភពព័ត៌មានបានអោយដឹងថា  នៅមុនពេលកើតហេតុគេឃើញមានការឆ្លងចរន្តភ្លើង បណ្ដាលអោយឆេះរួចខ្សែភ្លើងដែលឆេះបានដាច់ធ្លាក់លើគំនរឈើ ដែលគទុកសម្រាប់កសាងសំណងអាគារនៅក្បែរនោះ បណ្ដាលអោយឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរចុះជួយអន្តរាគមន៍បាញ់ពន្លត់រលត់ភ្លាមៗ តែម្ដង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានអោយកម្លាំងយកម៉ូតូរឺ​ម៉កបាញ់ទឹករបស់សាលាដូនពេញបាញ់អស់ចំនួន៣គ្រឿងនិងរថយន្តពន្លត់អគ្គី​ភ័យបានមកដល់កន្លែងកើតហេតុចំនួន៤គ្រឿងប្រើប្រាស់អស់ទឹក​ចំនួន​២​គ្រឿង​។ សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍មិនបង្កអោយមានមនុស្សរងរបួសឡើយ តែ​ខូចខាតសម្ភារៈ១ចំនួនប៉ុណ្ណោះ៕ដោយ៖ង៉ូវ ឌីណា

Leave a Reply

Your email address will not be published. Required fields are marked *