ទំព័រដើម / អភិវឌ្ឍន៍ / ជួយសង្គ្រោះផ្លូវលំ១ខ្សែនេះផងអ្នកធ្វើមុនៗបានត្រឹមតែល្អមើលមិនបានប៉ុន្មានខូចដដែល

ជួយសង្គ្រោះផ្លូវលំ១ខ្សែនេះផងអ្នកធ្វើមុនៗបានត្រឹមតែល្អមើលមិនបានប៉ុន្មានខូចដដែល

ភ្នំពេញ៖ផ្លូវលំមួយខ្សែក្នុងភូមិទួលពង្រសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ ក្រោយ​ពីបងប្អូនប្រជាពលរដ្ឋអ្នកដំណើររឹះគន់ ក្រោយពីទទួលរងខូចខាត ក្លាយជាអូរទឹកពេញនារដូវវស្សាក្លាយជារណ្តៅនារដូវប្រាំងស្ងួត ជួបការលំបាកក្នុងការធ្វើដំណើរ ។

រហូតមកដល់ពេលថ្មីៗនេះដោយមានការខិតខំពីលោកហែម ដារិទ្ធអភិបាលនៃ​គ​ណៈអភិបាលខណ្ឌពោធិសែនជ័យ មើលឃើញរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ អ្នកត្រូវប្រើប្រាស់ផ្លូវខាងលើជាប្រចាំទើបចាត់វិធានការដាក់គ្រឿងចក្រ​ឈូស​ឆាយ និ​ង​ចាក់ដីលប់បំពេញដើម្បីឲ្យផ្លូវខាងលើដំណើរការបានស្រួលឡើងវិញ។

ប៉ុន្តែការស្ថាបនាជួសជុលឡើងវិញនូវផ្លូវលំខាងលើមកដល់រសៀលថ្ងៃទី១២ខែមិថុ​នាឆ្នាំ២០១៨នេះគិតទៅមិនបាន១៥ថ្ងៃផងផ្លូវលំល្អប្រែក្លាយមុខមាត់ថ្មីអ្វីនិយាយលែងចេញ ភក់ ល្បាប់ រអិល វល់ ធ្វើដំណើរអត់កើតដដែលនឹង ។

ពលរដ្ឋលើកឡើងថា ផ្លូវខាងលើ ត្រូវបានលើកអភិបាលខណ្ឌកែប្រែមុខមាត់ថ្មី ពី​រ​ណ្តៅទឹក មកល្បាប់ភក់ ។ ពលរដ្ឋបន្តទៀតថា គ្រាន់តែជាងមុនត្រង់ផ្លូវប្រ​ឡាយ មកចាក់លប់បំពេញឲ្យខ្ពស់ចំពោះការធ្វើដំណើរអត់កើតទេ ហើយការធ្វើផ្លូវខាង​លើ ហាក់បីដូចជាឲ្យរួចតែពីដៃធ្វើឲ្យតែល្អមើលថាធ្វើដែរប្រើកើតមិនកើតអត់ដឹងអត់ខ្វល់ព្រោះថាអាជ្ញាធរ អត់បានធ្វើដំណើរកាត់តាមទីនោះដូចពលរដ្ឋឡើយ​៕សួយ សុភា

Leave a Reply

Your email address will not be published. Required fields are marked *