ទំព័រដើម / តារា / សត្វគោឈ្មោលមួយក្បាលក្លាយជាឱពុកនិងជាជីតា

សត្វគោឈ្មោលមួយក្បាលក្លាយជាឱពុកនិងជាជីតា

ខេត្តក្រចេះ៖ក្រុមគ្រួសារមួយរស់នៅស្រុកឆ្លូង នៅតែមានជឿថា សត្វគោឈ្មោលមួយក្បាលគឺជាឱពុកនិងជីតារបស់ពួកគាត់ ដែលបានស្លាប់ទៅ ហើយត្រូវបានចាប់ជាតិជាថ្មី។

សមាជិកក្រុមគ្រួសារមួយដែលរស់នៅឃុំកញ្ជរ ស្រុកឆ្លូង តែងតែបាននិយាយគ្រប់ពេលថា៖“តាឃុតរឺក៏លោកពុកៗឡើងមក​សំរាន​លើផ្ទះ” នេះជាសម្តីរបស់គ្រួសារមួយ ដែលនៅតែនាំគ្នាហៅសត្វគោស្ទាវមួយក្បាលឲ្យឡើងទៅដេកលើផ្ទះ ដូចតាមទម្លាប់ជារៀង រាល់ល្ងាចមានរយៈពេលជាង២ឆ្នាំមកហើយ។

ដោយសារតែពួកគាត់នៅតែជឿថា សត្វគោឈ្មោលមួយក្បាលនេះ ដែលពួកគាត់នៅតែគោរពស្រឡាញ់ និងមើលថែរក្សាថ្នាក់ថ្នមរហូតក្រាលកន្ទេលឲ្យ ពូក ខ្នើយ ឲ្យដេកនៅលើផ្ទះដូច ជាខ្មោចឱពុក ក៏ដូចជាប្តីរបស់គាត់ ដែលស្លាប់ទៅហើយនោះ និងបានចាប់ជាតិកំណើតថ្មីមកវិញជាសត្វគោឈ្មោលមួយក្បាលនេះ។
ស្រ្តីជាកូនមានវ័យ៤៧ឆ្នាំ ឈ្មោះសុខ គុណ បានរៀបរាប់ថា៖ បើទោះបីជាឱពុករបស់គាត់ បានចាប់ជាតិជាសត្វអីក៏ដោយក៏ពួកគាត់នៅតែគោរពស្រឡាញ់និងមើលថែរដូចមនុស្សរស់។ ជារៀងរាល់ល្ងាចពួកគាត់តែងតែហៅសត្វគោថា“ពុកៗឡើងទៅសំរាននៅលើផ្ទះ” ខណៈដែល ផ្ទះរបស់គាត់ជាផ្ទះឈើប្រកក្បឿង សង់ខ្ពស់ពីដីនិងមានជណ្តើរថ្មរកាំធំៗ ហើយសត្វគោនោះក៏ តែងតែឡើងទៅតាមការហៅរបស់ពួកគាត់។
ស្រ្តីជាកូនរូបនេះ បានរៀបរាប់ឲ្យដឹងថា៖ ពេលឡើងទៅដល់លើផ្ទះសត្វគោដែលជាឱពុក របស់គាត់ បានដើរលិតតាមជញ្ជាំង គ្រែដេក ដែលសញ្ញានេះបញ្ជាក់ថា ពិតជាខ្មោចឱពុក ព្រោះកាលពីនៅរស់មុនពេលសំរានគឺគាត់តែងតែដើរជូតផ្ទះសម្បែង។ ការលិតនិងហិតលើ មនុស្សម្នានៅក្នុងគ្រួសារនេះ ជាសញ្ញាមួយដែលកូនស្រីគាត់រូបនេះបញ្ជាក់ថា ជាការដឹងកូន ដឹងចៅរបស់ឱពុកខ្លួនបើទោះជាគាត់ចាប់ជាតិជាសត្វតែមានវិញ្ញាណជាមនុស្ស។
ស្រ្តីជាកូនរូបនេះបន្តថា៖ ជារៀងរាល់ថ្ងៃកូនចៅ តែងតែប្រតិបត្តមើលថែឱពុកជាសត្វគោ នេះមិនលស់មួយថ្ងៃទេ ដូចជាចាប់លាងទឹកដុសសាប៊ូ ទិញនំចំណីផ្លែឈើអោយហូប និងការ ក្រាលពួកកន្ទេលឲ្យសម្រាកនៅនិងលើផ្ទះជាដើម។ហើយបើទោះបីជាឱពុករបស់គាត់ បានចាប់ជាតិជាសត្វអីក៏ដោយក៏ពួកគាត់នៅតែគោរពស្រឡាញ់និងមើលថែរដូចមនុស្សរស់។ ជារៀងរាល់ល្ងាចពួកគាត់តែងតែហៅសត្វគោថា“ពុកៗឡើងទៅសំរាននៅលើផ្ទះ ខណៈដែល ផ្ទះរបស់គាត់ជាផ្ទះឈើប្រកក្បឿង សង់ខ្ពស់ពីដីនិងមានជន្តើរថ្មរកាំធំៗ ហើយសត្វគោនោះក៏ តែងតែឡើងទៅតាមការហៅរបស់ពួកគាត់។

ស្រ្តីវ័យ៧៤ឆ្នាំ ឈ្មោះ ឃឹម ហង្ស ដែលត្រូវជាម្តាយ និងជាប្រពន្ឋ របស់បុរសចំណាស់ឈ្មោះ តុល ឃុត អាយុ៧៧ឆ្នាំ ដែលបានទទួលមរណៈភាពអស់រយៈពេលជាង២ឆ្នាំទៅហើយនោះបានរៀបរាប់ថា៖ ប្តីរបស់គាត់ឈ្មោះ លោកតា តុល ឃុត បានទទួល មរណៈភាពជាង២ឆ្នាំទៅហើយដោយសារជម្ងឺឈឺចាស់។ ស្រ្តីរូបនេះ មានជំនឿថា ក្រោយ មរណៈភាពរបស់ប្តីបានរយៈពេលជាង១ឆ្នាំ ប្តីរបស់គាត់បានចាប់ជាតិថ្មីមកវិញជាសត្វគោឈ្មោលមួយក្បាលនេះ។
ស្រ្តីវ័យចំណាស់ជាប្រពន្ឋរូបនេះបន្តថា៖ កាលដើមឡើយគាត់មិនបានដឹងថា ប្តីរបស់គាត់ ដែលបានស្លាប់បានមកចាប់ជាតិមានកំណើតថ្មីជាមួយមេគោរបស់គាត់នោះទេ។ គាត់បានរំលឹកថា មានថ្ងៃមួយនៅពេលដែលមេគោគាត់បានកើតកូនបានកូនគោឈ្មោល ១ក្បាល កើតបានរយៈពេលជាង១០ថ្ងៃស្រាប់តែកូនគោនោះបានរត់ឡើងតាមកាំជន្តើរទៅផ្ទះ និងបានលិត ថើបគាត់និងកូនចៅដែលនៅផ្ទះជាមួយព្រមទាំបានបញ្ចេញអកប្បកិរិយា និង មានវិញ្ញាណស្តាប់តាមការនិយាយស្តីដូចខ្មោចប្តីគាត់កាលនៅរស់ ។
ស្រ្តីវ័យចំណាស់ជាប្រពន្ឋរូបនេះបន្តថា ដើមឡើយគាត់មិនបានដឹងថា ប្តីរបស់គាត់ ដែលបានស្លាប់បានមកចាប់ជាតិមានកំណើតថ្មីជាមួយមេគោរបស់គាត់នោះទេ។ គាត់បានរំលឹកថា មានថ្ងៃមួយនៅពេលដែលមេគោគាត់បានកើតកូនបានកូនគោឈ្មោល ១ក្បាល កើតបានរយៈពេលជាង១០ថ្ងៃស្រាប់តែកូនគោនោះបានរត់ឡើងតាមកាំជន្តើរទៅផ្ទះ និងបានលិត ថើបគាត់និងកូនចៅដែលនៅផ្ទះជាមួយព្រមទាំបានបញ្ចេញអកប្បកិរិយា និង មានវិញ្ញាណស្តាប់តាមការនិយាយស្តីដូចខ្មោចប្តីគាត់កាលនៅរស់ ។
យ៉ាងណាមិញគ្រួសារមួយនេះដែលសព្វថ្ងៃរស់នៅចំនុចគីឡូ៦ ភូមិឧប្បសម្ព័ន នៃភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង។ គឺពួកគាត់សព្វថ្ងៃនៅតែនាំគ្នាប្រតិបត្តគោរពស្រឡាញ់សត្វគោនិងចាត់ទុក សត្វគោនេះ ដូចជាមនុស្សរស់ពីសំណាក់កូនៗ ពិសេសស្រ្តីវ័យចំណាស់ជាប្រពន្ឋដោយបានហៅ សត្វគោឈ្មោលនេះថាពុកៗរឺក៏ឱពិកវាពេញៗមាត់។ក៏ព្រោះតែគ្រួសារមួយនេះ គឺពួកគាត់នៅតែមានជំនឿថា ប្តីរបស់គាត់ក៏ដូចជាឱពុករបស់ពួកគាត់ ដែលស្លាប់ទៅហើយនោះនិងបានចាប់សសសសជាតិមានកំណើតជាថ្មីវិញជាសត្វគោ ទើបធ្វើឲ្យពួកគាត់នៅតែគោរពស្រឡាញ់ប្រតិបត្ត លើសត្វគោមើលថែដូចមនុស្សកាលនៅរស់។
បើទោះបីជាជំនឿនេះត្រូវបានជឿងប់ពីគ្រួសារមួយនេះ ថាឱពុកដែលស្លាប់បានចាប់ ជាតិជាសត្វគោ យ៉ាងណាក្តី តែពលរដ្ឋនៅក្រៅភូមិខ្លះហាក់មិនជឿនោះទេ ដោយពួកគាត់ លើកហេតុផលថា ធម្មតាសត្វបើយើងទម្លាប់បង្ហាត់បង្ហាញតាំងពីតូចមក គឺសត្វនោះនិងអនុវត្ត ធ្វើតាម ដូចជាការឡើងកាំជន្តើរ ចំនេកឯការលិតហិត វាគ្រាន់តែជាញាណរបស់សត្វគោតែ ប៉ុណ្ណោះ ។
គួបញ្ជាក់ថា៖ សព្វថ្ងៃនេះសត្វគោឈ្មោលមួយក្បាលនេះ មានអាយុជាង២ឆ្នាំហើយ។ ហើយក៏មិនត្រូវ បានគ្រួសារនេះចាក់ក្រឡុះដូចសត្វគោកដ៍ទៃទៀតដែរ ដោយសារតែពយកគាត់អាណិតមិន ធ្វើបាបឱពុករបស់ខ្លួននោះទេ។ គឺបណ្តោយឲ្យគោឈ្មោលមួយក្បាលនេះ ដើរពាសវាលពាស កាលពេញរាតត្បាតភូមិ ដោយពួកគាត់ជឿថា ការដើររបស់សត្វគោនេះ គឺដូចទម្លាប់របស់ ឱពុកគាត់ដែលកាលនៅរស់តែងតែដើរលេងតាមផ្ទះញាតិមិត្តក្នុងភូមិបែបនេះឯង៕

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *