ទំព័រដើម / ព័ត៌មានសំខាន់ៗ / ក្រិកនិងម៉ាសេដ្វានឈានដល់កិច្ចព្រមព្រៀងជុំវិញជម្លោះពាក់ព័ន្ធឈ្មោះអតីតសាធារណរដ្ឋយូហ្គោស្លាវី

ក្រិកនិងម៉ាសេដ្វានឈានដល់កិច្ចព្រមព្រៀងជុំវិញជម្លោះពាក់ព័ន្ធឈ្មោះអតីតសាធារណរដ្ឋយូហ្គោស្លាវី

ក្រិកនិងម៉ាសេដ្វា​ន​​​ឈានដល់កិច្ចព្រមព្រៀង​​លក្ខណៈប្រវត្តិសាស្ត្រដើម្បី​​ដោះ​ស្រាយ​ជម្លោះ​ជុំវិញ​​​​ឈ្មោះ​​​​អតីត​​​​សាធារ​ណ​រដ្ឋយូហ្គោស្លាវី​​ដែលធ្វើ​ឲ្យ​ទំនាក់ទំនង​​រវាងប្រទេសទាំងពីរ​មាន​ភាពរកាំរកូស​រាប់សតវត្សរិ៍មកហើយនោះ​។​

​​ពេលថ្លែងទៅកាន់ជនរួមជាតិកាលពីម្សិលមិញ​ ​លោក ​ Alexis Tsipras ​នាយករដ្ឋ​មន្ត្រី​ក្រិកបានលើកឡើងថា ប្រ​ទេសជិតខាង​របស់លោក គឺប្រទេសម៉ាសេដ្វាន​បានព្រមព្រៀង​ប្រើឈ្មោះ​​​ “សា​ធារណរដ្ឋ​​ម៉ា​សេ​ដ្វាន​ខាងជើង”​ ជំនួស​ឲ្យ​”អតីត​សាធារណ​រដ្ឋយូហ្គោស្លាវី​នៃ​ម៉ា​សេដ្វាន” វិញ​ក្រោយ​ប្រទេសទាំងពីរ​បានឈានដល់​កិច្ចព្រមព្រៀង​លក្ខណៈប្រវត្តិសាស្ត្រ។​​

​រីឯលោក ​ Zoran Zaev នាយករដ្ឋមន្ត្រី​ម៉ាសេដ្វាន​​បានលើកឡើងថា ​កិច្ចព្រមព្រៀង​នេះ​នឹងបើកផ្លូវ​ឲ្យ​ប្រ​​ទេស​​​​របស់​​លោកដែលជាប្រទេសដ៏តូចនៅតំបន់បាលកង់​​មានឱកាសក្លាយជា​សមាជិក​ស​ហភាព​អឺរ៉ុប​​​និង​អង្គ​ការណាតូ​​ ក្រោយ​ត្រូវបានជំទាស់​ដោយប្រទេសក្រិក​មិន​ឲ្យប្រើឈ្មោះថា ម៉ា​សេដ្វាន​នា​ពេល​កន្លង​នោះ។​​​

​ប្រទេស​ក្រិក​​​បាន​លើក​ឡើង​ថា ​​​ប្រទេសជិត​ខាង​​របស់​ខ្លួ​នមួយនេះ​​​បានព្យាយាម​ប្លន់យក​បេតិកភ័ណ្ឌ​វប្ប​ធម៌ពី​បុរាណរបស់ក្រិក​ ដោយសារម៉ាសេដ្វាន​គឺជា​ទីកន្លែងកំណើតរបស់​​ ​ Alexander the Great ដែល​ជាដឹក​នាំ​របស់ក្រិក​​នៅសតវត្សរិ៍ទីបួន​មុនគ្រឹស្គសក​រាជ​ ហើយប្រទេសនេះមានគម្រោងធ្វើការតវ៉ា​ក្នុងពេលឆាប់ៗ តែ​ទោះជាយ៉ាង​ណា​ ក្រោយមានការព្រមព្រៀងលើឈ្មោះថ្មី​ ប្រទេសម៉ាសេដ្វាន​បានយល់ព្រមទទួលស្គាល់ថា ​ខ្លួន​គ្មានទំនាក់ទំនងជាមួយ​នឹងអារ្យធម៌ក្រិកសម័យបុរាណឡើយ។​

ក្រោមកិច្ចព្រមព្រៀងថ្មីនេះ​ នាយករដ្ឋមន្ត្រី​​ម៉ាសេដ្វានលើកឡើងថា ​ប្រទេស​របស់លោក​នឹង​ត្រូវបានហៅ​ជា​ផ្លូវការ​ថា “ស​ធារ​ណរដ្ឋម៉ា​សេដ្វាន​ខាងជើង” ដែលបច្ចុប្ប​ន្នមានឈ្មោះជាផ្លូវការនៅអង្គ​សហរដ្ឋប្រជាតិថា ​​ “អតីត​​សាធារណរដ្ឋ​យូហ្គោស្លាវី​នៃម៉ាសេដ្វាន​” នោះ។​

ថ្វីត្បិតមានកិច្ចព្រមព្រៀងក្តី​ តែវានៅតម្រូវឲ្យមានការ​ផ្តល់សច្ចាប័នពី​សភានៃប្រទេសទាំងពីរ​និង​ការការបោះ​ឆ្នោតប្រជាមតិ​​នៅ​ក្នុងប្រទេសម៉ាសេដ្វាន​ មួយតំណាក់កាល​​ទៀតសិន​ មុនពេលអាចប្រើប្រាស់ឈ្មោះ​សធារ​ណរដ្ឋម៉ាសេដ្វាន​ខាងជើង​នេះ​ជាផ្លូវការទៅថ្ងៃអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *