ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាជ្ញាធរម៉ាឡេស៊ីបង្រ្កាបកន្លែងម៉ាស្សាជាង៥០០កន្លែងនិងឃាត់ខ្លួនស្ដ្រីអាស៊ីជាង១ពាន់នាក់

អាជ្ញាធរម៉ាឡេស៊ីបង្រ្កាបកន្លែងម៉ាស្សាជាង៥០០កន្លែងនិងឃាត់ខ្លួនស្ដ្រីអាស៊ីជាង១ពាន់នាក់

ក្រុងKuala Lumpur: អាជ្ញាធរម៉ាឡេស៊ីបានឆក់ចូលកន្លែងម៉ាស្សាសរុបចំនួន 505 កន្លែងចាប់តាំងពីដើមឆ្នាំមកដែលរងការចោទប្រកាន់ថាបានផ្តល់សេវាផ្លូវភេទខុសច្បាប់ហើយបានចាប់ខ្លួនមនុស្សជាងមួយពាន់នាក់។
លោកWan Ahmad Najmuddin ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មប៉ូលីសបានមានប្រសាសន៍ថា “ផ្អែកតាមការវាយឆ្មក់យើងបានដឹងថាស្ត្រីថៃរួមចំណែកធ្វើឱ្យមានការចាប់ខ្លួនច្រើនបំផុត។ សរុបមកការធ្វើពេស្យាចារនិងការរំលោភបំពានទិដ្ឋាការអ្នកទេសចរនៅទីនេះនៅតែស្ថិតក្រោមការគ្រប់គ្រង” ។

ក្នុងអំឡុងពេលប្រតិបត្តិការស្ត្រីថៃ 434 នាក់ត្រូវបានចាប់ខ្លួនហើយស្ត្រីចិន 285 នាក់វៀតណាម 153 នាក់ឥណ្ឌូនេស៊ី 142 នាក់និងស្ត្រីហ្វីលីពីន 34 នាក់ត្រូវបានឃាត់ខ្លួនផងដែរ។លោក Wan Ahmad បាននិយាយថាអ្នកផ្សេងទៀតដែលបានចាប់ខ្លួនមកពីប្រទេសកម្ពុជាភូមាឡាវនិងបង់ក្លាដេស៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *