ទំព័រដើម / ព័ត៌មានជាតិ / និស្សិតអាហារូបករណ៍(ថ្នាក់ម៉ាស្ទ័រ)វ័យក្មេងចំនួន៣៣នាក់ទៅរៀននៅប្រទេសជប៉ុននិងណូវែលហ្សេឡង់​

និស្សិតអាហារូបករណ៍(ថ្នាក់ម៉ាស្ទ័រ)វ័យក្មេងចំនួន៣៣នាក់ទៅរៀននៅប្រទេសជប៉ុននិងណូវែលហ្សេឡង់​

ភ្នំពេញ៖លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិ​បត្តិការអន្តជាតិថ្លែងប្រាប់និស្សិតជ័យលាភីទទួលបានអាហារូបករណ៍ចំនួន៣៣នាក់បានផ្តាំផ្ញើដល់និស្សិតជ័យលាគីខិតខំរៀនសូត្រនិងយកចំ​ណេះដឹងមកចូលរួមក សាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពូជា។

ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តីបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ ២០​​១៨វេលា​ម៉ោង៩និង៣០នាទីនៅទីស្តីការក្រសួងការបរទេសនិងសហ​ប្រតិបត្តិការអន្តរជាតិ។ក្នុងជំនួប​សំណេះ​សំណាល​ជាមួយ​និស្សិតអាហារូបករណ៍ទាំងនោះនឹ​ង​ត្រូវ​ទៅសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់់នៅប្រទេសនូវែលហ្សេ​ឡង់​(៩នាក់) ​និងនិស្សិ​តអាហារូបករណ៍JDSទៅសិក្សានៅជប៉ុន ២៤នាក់ នៅទីស្តីការក្រសួង។

លោកទេសរដ្ឋមន្រ្តីបានថ្លែងថា”ប្រទេសដ៍ទៃក៍ដូចយើងដែរ គេស្វែងរកការរៀនសូត្រនៅបណ្តាប្រទេស ដ៍ទៃដើម្សីបង្កើនចំណេះដែលគេគិតថាទីនោះមានការផ្តល់សមត្ថភាពខ្ពស់។ ព្រោះការងារនេះយើងស្វែងរកអ្នកដែលមានចំណេះដឹងខ្ពស់សម្រាប់ចូលរួមក្នុងការងារសង្គម ហើយត្រូវប្រកួតប្រជែងជាមួយអ្នកដទៃ​ទៀត។និស្សិតក្រោយឧត្តមសិក្សា(ម៉ាស្ទ័រ)ទាំងនោះមន្រ្តីរាជការមកពីស្ថានរដ្ឋ និងវិស័យឯកជនផងដែរ​ហើយនិស្សិតត្រូវទៅកាន់ក្លែងសិក្សាខុសគ្នា។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុនបានបញ្ជាក់ថា៖និស្សិតជ័យលាគីនៅពេលនេះបាន​​ទៅសិក្សានៅបរទេសខណៈដែលប្រទេសកម្ពុជាមានសុខសន្និភាព។លោកថា៖បើគ្មានសន្តិភាពទេឬកំពុងមានសង្រ្គាមក៍មិនមានការផ្តល់អាហារូបករណ៍ដែរ”។លោកទេសរដ្ឋ​មន្រ្តីបានថ្លែងផ្តល់ជាបទពិសោធន៍ថាក្មួយៗទាំងអស់គ្នានេះហើយជាអ្នកបន្តវេនចូលរួមការកសាងប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុនបានប្រសាសន៍ថា”សូមក្មួយៗនិស្សិតកុំភ្លេចពាក្យចាស់លោកថាត្រូវដឹងគុណ។ក្មួយៗបានទៅសិក្សាដោយអារូបករណ៍បរទេសមែន ។តែបើគ្មានសន្តិភាពទេក៍ឬសង្គ្រាមវិញក៍គ្មានអា ហារួបករណ៍ដែរ។លោក​ទេសរដ្ឋ​មន្រ្តីបានសង្កត់ធ្ងន់ថា”ការដឹងគុណជាគុណតម្លៃមួយរបស់មនុស្ស។តែបើមនុស្ស​រមិលគុណគេតែងតែសង្គមគេស្អប់”។

លោកទេសរដ្ឋមន្រ្តីបានផ្តល់ការទូន្មានដល់និស្សិតជ័យលាភីទៀតថា”រាជរដ្ឋាភិ​បា​ល​​កម្ពុជាបានខិតខំរកអាហារូបករណ៍ជូនដល់និស្សិតបានទៅសិក្សានៅបរទេ​សនាពេលនេះ”។រាជរដ្ឋាភិបាលកសាងសាលានិងគិតគូដល់ប្រទេសជាតិមិនដូចការ​ចោ​ទប្រកាន់របស់ក្រុមប្រឆាំងនៅបរទេសនោះទេ។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *