ទំព័រដើម / កីឡា / អធិរាជសតែងតាំង Lopetegui ជាគ្រូបង្វឹកថ្មី

អធិរាជសតែងតាំង Lopetegui ជាគ្រូបង្វឹកថ្មី

គ្រូបង្វឹកអេស្ប៉ាញ លោក Julen Lopetegui នឹងក្លាយជាអ្នកដឹកនាំ Real Madrid ថ្មី ជំនួសលោក Zinedine Zidane បន្ទាប់ពីព្រឹត្តិការណ៍ World Cup បញ្ចប់ទៅ នេះបើតាមការឱ្យដឹងពីសំណាក់ក្រុមជើងឯកអឺរ៉ុបផ្ទាល់តែម្ដង កាលពីថ្ងៃអង្គារម្សិលមិញ។

បន្ទាប់ពីបុរសបារាំងសម្រេចចិត្តចុះចេញពីតំណែង ពោលគឺពីរសប្ដាហ៍ក្រោយដឹកនាំឱ្យក្រុមយក្សរបស់អេស្ប៉ាញលើកពាន Champions League ៣រដូវកាលជាប់ៗគ្នា Real បានស្វះស្វែងរកអ្នកមកជំនួសភ្លាមៗដែរ ក្នុងនោះគ្រួបង្វឹកឆ្នើមៗជាច្រើន ត្រូវទទួលបានការចាប់អារម្មណ៍ តែចុងក្រោយអធិរាជសសម្រេចផ្ដល់ទំនុកចិត្តឱ្យ Lopetegui ជាអ្នកកាច់ចង្កូតក្រុមរយៈពេល៣ឆ្នាំ។

បុរសវ័យ៥១ឆ្នាំ ដែលមកដឹកនាំក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ កាលពីឆ្នាំ២០១៦ ក្រោយការចូលនិវត្តន៍របស់លោក Vicente Del Bosque ទើបតែបានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយម្ចាស់ពាន World Cup ឆ្នាំ២០១០ និងអឺរ៉ូ ឆ្នាំ២០១២ រហូតដល់ឆ្នា២០២០ កាលពីមុននេះទេ ហើយចាប់តាំងពីលោកមកកាន់តំណែង អេស្ប៉ាញមិនដែលបរាជ័យឡើយ ក្នុងចំណោម២០ប្រកួត។

Julen Lopetegui ធ្លាប់ជាអ្នកចាំទីរបស់ Real Madrid ចន្លោះឆ្នាំ១៩៨៥-១៩៨៨ តែភាគច្រើនលេងឱ្យ Real Madrid Castilla (Real Madrid ឈុតតូច) ដោយបង្ហាញខ្លួនបាន៦១ប្រកួត ខណៈជាមួយក្រុមឈុតធំលោកបង្ហាញខ្លួនបានតែម្ដងប៉ុណ្ណោះ។ មុនមកដឹកនាំអេស្ប៉ាញ លោកធ្លាប់ដឹកនាំ Rayo Vallecano, Real Madrid B, ក្រុមអេស្ប៉ាញអាយុក្រោម១៩ឆ្នាំ ២០ឆ្នាំ  និង២១ឆ្នាំ ហើយនិង Porto របស់ព័រទុយហ្គាល់៕

Leave a Reply

Your email address will not be published. Required fields are marked *