ទំព័រដើម / ប្លែកៗ / សត្វស្ការមួយហ្វូង ទាយថាម្ចាស់ផ្ទះរុស្ស៊ីឈ្នះ ក្នុងការប្រកួតបើកឆាក World Cup

សត្វស្ការមួយហ្វូង ទាយថាម្ចាស់ផ្ទះរុស្ស៊ីឈ្នះ ក្នុងការប្រកួតបើកឆាក World Cup

MC មនុស្សជាច្រើនទូទាំងពិភពលោក កំពុងតែទន្ទឹងរង់ចាំទស្សនាការប្រកួតបើកឆាក World Cup អ្វីដែលនឹកស្មានមិនដល់ គឺសត្វស្ការមួយហ្វូងបានទាយថា ម្ចាស់ផ្ទះរុស្ស៊ី នឹងឈ្នះការ​ប្រកួតបើកឆាក​ នៅថ្ងៃស្អែកនេះ។

ហ្វូងសត្វ Meerkats រឺពូជសត្វស្ការនៅតំបន់អាហ្រ្វិក ដែលរស់នៅក្នុងសួនសត្វមួយកន្លែង ក្នុងប្រទេសអង់គ្លេស បានទាយថា ម្ចាស់ផ្ទះរុស្ស៊ី នឹងយកឈ្នះលើដៃគូរ Arabia Saudi នៅក្នុងការប្រកួតបើកឆាក World Cup ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃព្រហស្បតី៍ ទី១៤ ស្អែកនេះ។

ហ្វូងសត្វស្ការនេះ រស់នៅក្នុងសួនសត្វ Drayton Manor ដែលស្ថិតនៅជិតទីក្រុង Tamworth ក្នុងតំបន់ Staffordshire ដោយពួកវាបានទាយថា ម្ចាស់ផ្ទះរុស្ស៊ី នឹងឈ្នះការប្រកួតបើក​ឆាក​នៅថ្ងៃស្អែក។ នេះមិនមែនជាលើកទីមួយ កន្លងមកពួកវាក៏បានទាយពីការប្រកួតមុនៗដែល ហើយលទ្ធផល គឺដូចការទាយរបស់ពួកវាប៉ះដាក់តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *