ទំព័រដើម / កីឡា / មនុស្ស១២នាក់ស្លាប់ ដោយសារភ្លៀងកក់ខែមុនរដូវភ្លៀងមូសុងនៅបង់ក្លាដេស

មនុស្ស១២នាក់ស្លាប់ ដោយសារភ្លៀងកក់ខែមុនរដូវភ្លៀងមូសុងនៅបង់ក្លាដេស

បង់ក្លាដេស៖ ការបាក់ដីនិងគ្រោះថ្នាក់ដែលកើតឡើងដោយសារភ្លៀងកក់ខែមុនរដូវភ្លៀង​មូសុងក្នុង ប្រទេស​បង់ក្លាដេស បាន​ធ្វើ​ឲ្យ​មនុស្ស១២នាក់បានស្លាប់ចាប់តាំងពីថ្ងៃច័ន្ទមក​ ក្នុងនោះមាន ជនជាតិ មូស្លីមរូហ៊ីង​យ៉ា២នាក់ផងដែរ។​

ការស្លាប់នេះកើតឡើងនៅក្នុងស្រុក Cox’s Bazar និងស្រុក​ Rangamati ដែលមានព្រំដែនជាប់​ប្រទេស​មីយ៉ាន់ម៉ា ជាប្រទេស​ដែល​ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាង​រាប់​ម៉ឺននាក់​បានភៀសខ្លួនចេញ​ពី​ការបង្ក្រាប​របស់យោធា​នាពេលកន្លងមក។​

ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ​ជនជាតិមូស្លីមរូហ៊ីងយ៉ា២នាក់នៅ​ក្នុងស្រុក Cox’s Bazar គឺជា ក្មេងប្រុសដែលមានអាយុពីរឆ្នាំ៦ខែ​ ហើយបានស្លាប់នៅពេលដែល​ជញ្ជាំងភក់បានបាក់​សង្កត់​លើ​ជា​មួយ​​នឹង​ម្តាយ​ ដោយម្តាយរងរបួសនៅមន្ទីពេទ្យ ចំណែ​កម្នាក់ទៀតបានស្លាប់ នៅពេល​ដើម​ឈើ​បាក់សង្កត់​លើក​ ពេលមា​ន​ភ្លៀងធ្លាក់ខ្លាំង​។

ទីភ្នាក់ងារផ្តល់​ជំនួយមនុស្សធម៌​អន្តរជាតិ​បាននិយាយថា នេះគឺជាក្តីព្រួយបារម្ភដ៏ធំបំផុតមួយចំ​ពោះ​គ្រោះ​មហន្តរាយដែលអាចបណ្តាល​ឲ្យកើតមាន​ជំងឺដង្កាត់ផ្សេងៗ​នៅ​ក្នុងជំរុំ​របស់ជន​ជាតិភា​គតិចមូស្លី​មរូហ៊ីង​យ៉ាក្នុងស្រុក Cox’s Bazar ជាកន្លែងដែលមានពលរដ្ឋជិតមួយលាននាក់រស់នៅ។

រីឯ​នាយកដ្ឋានព្យាយាករណ៍អាកាសធាតុបង់ក្លាដេស បានលើកឡើង​ថា កម្រឹតទឹកភ្លៀងនឹងធ្លាក់ពី មធ្យមទៅខ្លាំងនៅក្នុងពេល២៤ម៉ោងក្រោយ ហើយអាចបង្ករអោយមានការបាក់ដីបន្ថែមទៀត​នៅ​ក្នុងស្រុកមួយចំនួន ដូចស្រុក Rangamati និង Cox’s Bazar ​ជាដើម​៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *