ទំព័រដើម / កីឡា / កីឡាករល្បីឈ្មោះ Zidane បរិចាកប្រអប់ជើងគ្រីស្តាល់

កីឡាករល្បីឈ្មោះ Zidane បរិចាកប្រអប់ជើងគ្រីស្តាល់

MC អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ Zinedine Zidane បានបរិចាកប្រអប់ជើងគ្រីស្តាល់ ដែលមានតម្លៃជិត៥ម៉ឺនដុល្លារ ដើម្បីជួយដល់ការងារមនុស្សធម៌។

អ្នកគាំទ្រ អតីតកីឡាករបាល់ទាត់ល្បីឈ្មោះ Zinedine Zidane ទាំងអស់ អាចទិញរូបតំណាងប្រអប់ជើងខាងឆ្វេងធ្វើពីគ្រីស្តាល់ ដែលមានតម្លៃជិត៥០០០០ដុល្លារ នេះបានហើយ ឲ្យតែមានលុយ។

មនុស្សរាប់រយនាក់ បានជួបជុំគ្នានៅទីក្រុងបារីស កាលពីថ្ងៃម្សិលម៉ិញ ដើម្បីមើលការដាក់លក់រូបតំណាងប្រអប់ជើងគ្រីស្តាល់ដ៏មានតម្លៃ។ ប្រអប់ជើងគ្រីស្តាល់នេះ អតីតកីឡាបាល់ទាត់ល្បីឈ្មោះ Zidane បានទទួលអំឡុងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំ២០០២។

សូមបញ្ជក់ថា អតីតកីឡាករបាល់ទាត់ល្បីឈ្មោះរូបនេះ បានចូលរួមក្នុងការងាមនុស្សធម៌ តាំងពីឆ្នាំ២០០០មកម៉្លេះ ជាមួយគ្នានេះតារា tennis Marion Bartoli ក៏កំពុងតែងាកមកចូលរួមការងារមនុស្សធម៌នេះដែរ៕​

Leave a Reply

Your email address will not be published. Required fields are marked *