ទំព័រដើម / កីឡា / អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក David Haye ប្រកាសចូលនិវត្តន៍ក្នុងវ័យ២៧ឆ្នាំ

អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក David Haye ប្រកាសចូលនិវត្តន៍ក្នុងវ័យ២៧ឆ្នាំ

ប្រដាល់ ៖ អតីតជើងឯកប្រដាល់សាកលទម្ងន់ធ្ងន់ពិភពលោក David Haye បាន ប្រកាសចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់សាកលក្នុងវ័យ៣៧ឆ្នាំ កាលពីថ្ងៃអង្គារម្សិលមិញ (១២ ខែមិថុនា) ក្រោយពីរូបគេប្រកួតចាញ់មិត្តរួមជាតិអង់គ្លេស Tony Bellew កាលពីថ្ងៃទី៥ ខែ​ឧសភាកន្លងមក។

២ប្រកួតចុងក្រោយ David Haye ចាញ់ទាំង២លើក ពោលគឺចាញ់ Tony Bellew តែម្នាក់​​ក្នុងឆ្នាំ២០១៧ ប៉ុន្តែសរុបការឡើងសង្វៀនចំនួន៣២ដង រូបគេឈ្នះ២៨លើក ក្នុងនោះផ្តួលដៃ គូឲ្យបាត់បង់ស្មារតី២៦ដង និងចាញ់៤ដង  គិតចាប់តាំងពីចូលកម្រិតប្រដាល់អាជីពក្នុងឆ្នាំ ២០០២ ហើយចាញ់លើកដំបូង គឺចាញ់អ្នកប្រដាល់មិត្តរួមជាតិអង់គ្លេស Carl Thompson សន្លប់ក្នុងទឹកទី៥ ដណ្តើមខ្សែក្រវាត់ពិភពលោក IBO ក្នុងឆ្នាំ២០០៤។ ចាញ់លើកទី២ គឺចាញ់​កំពូលស្តេចប្រដាល់អ៊ុយក្រែន Wladimir Klitschko ដោយពិន្ទុក្នុងឆ្នាំ២០១១អត់ខ្សែក្រវាត់ WBA Heavyweight។

សូមបញ្ជាក់ថា ចាប់តាំងពីចូលកម្រិតប្រដាល់សាកលអាជីពក្នុងឆ្នាំ២០០២មក អ្នក​ប្រដាល់កម្ពស់ជិត២ម៉ែត្រខាងលើ ធ្លាប់ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកធំៗចំនួន៣ រួម​មាន ៖ WBO Cruiserweight ក្នុងឆ្នាំ២០០៨ និង WBA Heavyweight ក្នុងឆ្នាំ២០០៩៕

អំពី meoung kimheng

Leave a Reply

Your email address will not be published. Required fields are marked *