ទំព័រដើម / កីឡា / ម្ចាស់ផ្ទះ World Cup ២០២៦ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ

ម្ចាស់ផ្ទះ World Cup ២០២៦ នឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃពុធនេះ

បាល់ទាត់ ៖ បេក្ខភាពដែលនឹងត្រូវរៀបចំធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០២៦ នឹង​ត្រូវប្រកាសឲ្យដឹងនៅថ្ងៃពុធទី១៣ ខែមិថុនា ក្នុងកិច្ចប្រជុំកំពូលរបស់ FIFA នាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ខណៈប្រទេសប្រជែងរៀបព្រឹត្តិការណ៍៤ឆ្នាំម្តងមួយនេះ មាន២ គឺសហរដ្ឋអាមេ​រិកដឹកនាំ ម៉ិកស៊ិកសហការជាមួយកាដាណា ដែលហៅកាត់ថា Three Nations នឹងត្រូវប្រជែង ជាមួយម៉ារ៉ុកមួយទៀតដើម្បីបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

បេក្ខភាពចំនួន២នឹងត្រូវប្រឈមមុខដាក់គ្នា ក្នុងការសម្រេចលើកចុងក្រោយ តាមរយៈ​ការបោះឆ្នោតពីសមាជិករបស់អង្គការបាល់ទាត់ពិភពលោកចំនួន២១១នាក់មកពី៦ទ្វីប។ សហ រ​​ដ្ឋអាមេរិកធ្លាប់បានសិទ្ធិម្តងក្នុងឆ្នាំ១៩៩៤ ប៉ុន្តែបរាជ័យនៅឆ្នាំ២០២២ ស្របពេលម៉ិចស៊ិកធ្លាប់​ធ្វើម្ចាស់ផ្ទះ២ដង ក្នុងឆ្នាំ១៩៧០ និង១៩៨៦ ចំណែកម៉ារ៉ុកវិញបរាជ័យទាំង៤លើកក្នុងការ ទទួលបានសិទ្ធិ​ជា​ម្ចាស់ផ្ទះ World Cup នេះ​។

សូមបញ្ជាក់ថា បេក្ខភាពប្រជែងធ្វើម្ចាស់ផ្ទះ World Cup ២០២៦ សុទ្ធតែប្រកាសរៀងៗ​ខ្លួន ដោយម៉ារ៉ុកថា នឹងប្រើកីឡដ្ឋាន១៤ក្នុងចំណោម១២ទីក្រុង ហើយនិងចំណាយថវិកា១៦​ប៊ី​លានដុល្លារអាមេរិក  ខណៈសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដាគម្រោងប្រើកីឡដ្ឋាន១៦​​ដោយជ្រើសចេញពីកីឡដ្ឋាន២៣នៃប្រទេសទាំង៣ ហើយវាអាចក្លាយជាកំណត់ត្រាថ្មីរបស់ FIFA ដោយអាចផ្ទុកអ្នកទស្សនាយ៉ាងហោចណាស់៦ម៉ឺន៨ពាន់នាក់នាពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *