ទំព័រដើម / កាត់ដេរ / សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ «ឧស្សាហកម្មសំណង់ឆ្នាំ២០១៨» ជាលក្ខណៈអន្តរជាតិលើកទីប្រាំ

សមាគមអ្នកសាងសង់កម្ពុជា នឹងរៀបចំការតាំងពិព័រណ៍ «ឧស្សាហកម្មសំណង់ឆ្នាំ២០១៨» ជាលក្ខណៈអន្តរជាតិលើកទីប្រាំ

ភ្នំពញ: សមាគមអ្នកសាងសង់កម្ពុជា នឹងមានគម្រោងរៀបចំការតាំងពិព័រណ៍ឧស្សាហកម្ម​សំណង់​​​ឆ្នាំ​២០១៨ ជាលក្ខណៈអន្តរជាតិ ដើម្បីបង្ហាញអំពី​ការរីកចំរើន​នៃ​វិស័យសំណង់នៅកម្ពុជា។

លោក ស៊ីវ ផែង អ្នកចាត់ការទូទៅសមាគមអ្នកសាងសង់កម្ពុជា​បានថ្លែងបញ្ជាក់ប្រាប់​ទូរទេស្សន៍​រស្មីហង្សមាស​​នៅថ្ងៃទី ១៣ ខែមិថុនាថា ការរៀបចំការតាំងពិព័រណ៍​ឧស្សាហកម្ម​​​សំណង់​​ជា​លក្ខណៈ​អន្តរជាតិ​ដ៏ធំជាងគេនេះ គឺធ្វើឡើងក្នុងគោលបំណង​បង្ហាញពីការអភិវឌ្ឍ​សមត្ថភាពនៃ​សំណង់នៅកម្ពុជា ដែលមានសមត្ថភាពសាងសង់​អគារពាណិជ្ជកម្ម​ទំនើប​មិនចាញ់​ប្រទេសជឿនលឿនក្នងតំបន់ទេ។

ជាងនេះទៀត ពិធីតាំងពិព័រណ៍នេះ នឹងរៀបចំឡើងចំនួន ៣០០ ស្តង់ ដែលមានការចូលរួមពី​សំណាក់ភ្ញៀវជាតិ និងអន្តរជាតិពីបណ្តាប្រទេសជា​សមាជិកជាអាស៊ាន អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដូចជា ក្រុមហ៊ុនសាងសង់ និងសិក្សាគម្រោងប្លង់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿងចក្រសំណង់ កុ្រមហ៊ុនអចលនទ្រព្យ ម្ចាស់សំណង់បុរី សំណង់អគារស្នាក់នៅរួម ម្ចាស់សំណង់​រោងចក្រ និងក្រុមហ៊ុន​ពាក់ព័ន្ធនានា។

លោកបានលើកឡើងថា ការចូលរួមពិព័រណ៍ ជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រខាងមុខនេះ នឹងធ្វើឲ្យក្រុមហ៊ុនមានឱកាសស្វែងរកបាននូវដៃគូ ឬអ្នកចូលហ៊ុន ឬអ្នកតំណាង​ដើម្បី​ចែកចាយ​ផលិតផលបន្ត នៅក្នុងប្រទេសកម្ពុជា៕ ដោយ សុខ សិទ្ធិការ្យ

Leave a Reply

Your email address will not be published. Required fields are marked *