ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាបន្ដនាំចូលជ្រូកពីថៃដោយសារទីផ្សារត្រូវការខ្ពស់

កម្ពុជាបន្ដនាំចូលជ្រូកពីថៃដោយសារទីផ្សារត្រូវការខ្ពស់

បន្ទាយមានជ័យ៖រថយន្ត៤គ្រឿងដឹកជ្រូកនាំចូលពីថៃជាង៦០០ក្បាលមន្ត្រីជំនាញថាមាន៣ក្រុមហ៊ុនមន្ត្រីគយនិងរដ្ឋាករមាន១ក្រុមហ៊ុននាំចូលតាមច្រកបឹងត្រកួន។យោងតាមមន្ដ្រីបានអោយដឹងកាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ក្បែររង្វង់មូលផ្លូវបំបែកជាបួនស្ថិតឃុំគោករមៀតស្រុកថ្មពួក។
ព័ត៌មានបានដឹងថា៖ជ្រូកដែលនាំចូលពីថៃតាមច្រកតំបន់ព្រំដែនបឹងត្រកួនឃើញជាលើកដំបូងមានរថយន្ត៤គ្រឿងដែលដឹកសត្វជ្រូកប្រមាណជាង៦០០ក្បាលដាក់ផ្ទេរនៅចំណុចដីឈ្មោះសុខ លាង ភេទស្រីអាយុប្រមាណជាង៣០ឆ្នាំស្ថិតឃុំគោករមៀតស្រុកថ្មពួក។
ទាក់ទិននាំជ្រូកចូលពីប្រទេសថៃអ្នកយកព័ត៌មានសាកសួរទៅលោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជ្រូកដែលនាំចូលពីថៃចំនួន២៥០ក្បាលនេះជាជ្រូករបស់ក្រុមហ៊ុនអង្គសុខសារឹទ្ធដែលនាំចូលពីប្រទេសថៃយកទៅចែកនៅរាជធានីភ្នំពេញ។

ក្នុងខេត្តបន្ទាយមានជ័យមានក្រុមហ៊ុនចំនួន៣ដែលកំពុងនាំជ្រូកចូលពីប្រទេសថៃមកកម្ពុជាដែលចែកចាយក្នុងខេត្តនិងនាំទៅភ្នំពេញមាន ១.ក្រុមហ៊ុនស៊ីភីនាំចេញតាមច្រកអន្តរជាតិប៉ោយប៉ែត ២.ក្រុមហ៊ុនអង្គសុខសារឹទ្ធនាំចេញតាមច្រកបឹងត្រកួន ៣.ក្រុមហ៊ុនប៊ុតចន្ធូនាំចេញតាមច្រកបឹងត្រកួនក្នុង១ក្រុមហ៊ុននាំចូលជ្រូកចូល១៥០ទៅ២០០ក្បាល។
លោក ញឹក ប៊ុនលេខ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកតំបន់បឹងត្រកួនបានប្រាប់ថា៖ជ្រូកដែលនាំចូលតាមច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកនេះមានតែ១ក្រុមហ៊ុនគឺក្រុមហ៊ុនសុខសារឹទ្ធដែលនាំចូលចំនួន៣០០ក្បាល។តែអ្នកយកព័ត៌មានសង្កេតឃើញថារថយន្តដែលដឹកជ្រូកនាំចូលតាមច្រកតំបន់បឹងត្រកួនមាន៤គ្រឿងដឹកជ្រូកប្រមាណជាង៦០០ក្បាលដាក់នៅចំណុចដីឈ្មោះសុខ លាង ភេទស្រីអាយុប្រមាណជាង៣០ឆ្នាំស្ថិតឃុំគោករមៀតស្រុកថ្មពួក៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *