ទំព័រដើម / ព័ត៌មានជាតិ / អាជ្ញាធរបង្ក្រាបការចែកចាយនិងរក្សាទុកគ្រឿងញៀនឃាត់ ខ្លួនមនុស្ស៦នាក់

អាជ្ញាធរបង្ក្រាបការចែកចាយនិងរក្សាទុកគ្រឿងញៀនឃាត់ ខ្លួនមនុស្ស៦នាក់

កណ្ដាល:ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនជាបន្តបន្ទាប់និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក២០កញ្ចប់ម៉ូតូចំនួន២គ្រឿងរួមជាមួយអាវុធខ្លី២ដើម។
លោកឧត្តមសេនីយន៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា រយៈពេល៣ថ្ងៃកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធហ្នឹងការចែកចាយនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ចំនួន៦នាក់ជាបន្តបន្ទាប់។ លោកមេបញ្ជាកា រ បានបញ្ជាក់ថា កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១០ មិថុនា ២០១៨កន្លងទៅ កម្លាំងអាវុធហត្ថស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រេង សំណាង នៅក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល រកឃើញថ្នាំញៀន៣កញ្ចប់តូចនៅជាប់ហ្នឹ ងខ្លួន រួចក៏បន្តទៅឆែកផ្ទះជនសង្ស័យ រកឃើញថ្នាំញៀនចំនួន១២កញ្ចប់បន្ថែមទៀតដែលលាក់ទុកក្នុងថូផ្កា។

បន្ទាប់ពីទទួលបានចម្លើយសារភាព ១៥នាទីក្រោយមក យើងក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡុង គីមជី ភេទប្រុស អាយុ២៤ឆ្នាំ ម្នាក់ទៀតដកហូតបានថ្នាំញៀន១កញ្ចប់ធំ ហើយបានសារភាពថា បានទិញពីឈ្មោះ សុបិន្ត រតនា ហៅឌឹក រស់នៅភូ មិព្រែកតាព្រីង ឃុំសិត្បូ៍ ស្រុកស្អាង ក្នុងតម្លៃ២៥០ដុល្លារដើម្បីយកមករំលែកលក់។ លុះវេ លាម៉ោង៨ព្រឹកថ្ងៃទី១១ មិថុនា ក៏បន្តទៅឃាត់ខ្លួនជនសង្ស័យ សុបិន្ត រតនា និងឈ្មោះ ព្រី ង ភឿន ភេទប្រុស នៅចំណុចចំការស្វាយ ក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង រកឃើ ញកាំភ្លើងឆ្នៃ១ដើម និងសម្ភារៈវេចខ្ចប់មួយចំនួន។

រហូតដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ព្រីង ភឿន បានសារភាពថា ខ្លួនបានលាកទុកថ្នាំញៀនដែលបានទិញពីឈ្មោះ ហុង វត្ថា ហៅឌីត ចំនួន២កញ្ចប់ធំ ក្នុងប្រអប់ម៉ូតូ។លោកឧត្តមសេនីយន៍ បានបន្ថែមថា បន្ទាប់ពីកំណត់មុខសញ្ញាបាន នៅវេលាម៉ោង១២និង ៣០ថ្ងៃទី១២ មិថុនា យើងបានសហការជាមួយកងរាជអាវុធហ្ថខេត្តតាកែវ ឆែកលំនៅដ្ឋានរ បស់ឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ៥៤ឆ្នាំ នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត រួមមាន ឈ្មោះ ហុង វត្ថា ហៅឌីត ភេទប្រុសអាយុ៣១ឆ្នាំ និងឈ្មោះ អៀ អ៊ីលីង ភេទស្រី អាយុ១៩ឆ្នាំ ដកហូតថ្នាំញៀន៣កញ្ចប់ គឺធំ២កញ្ចប់និងមធ្យម១កញ្ចប់ អាវុធខ្លី២ដើម ម៉ាកកា៥៤មួយដើមនិងម៉ាកកា៥៩មួយដើម ជញ្ជីងថ្លឹងថ្នាំញៀន២ ម៉ូតូ១គ្រឿង ដាវ១ ប្រាក់១០០ដុល្លារនិង១០ម៉ឺនរៀល រួមជាមួយសម្ភារៈប្រើប្រាស់ វេចខ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនធំទៀត ហើយបច្ចុប្បជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តទៅតាមច្បាប់៕
វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *