ទំព័រដើម / សន្តិសុខសង្គម / សមត្ថកិច្ចដាក់គោលដៅឆែកអាវុធជាតិផ្ទុះឃាត់បុរសជនសង្ស័យ២នាក់និងថ្នាំញៀន៧កញ្ចប់

សមត្ថកិច្ចដាក់គោលដៅឆែកអាវុធជាតិផ្ទុះឃាត់បុរសជនសង្ស័យ២នាក់និងថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលចម្រុះមានការដឹកនាំ​ដោយ​គណៈ​បញ្ជាការឯកភាពខណ្ឌនិងនគរបាលខណ្ឌមានជ័យនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌបានដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះឃាត់ម៉ូតូម៉ាកឌ្រីមសង់សេ១២៥​ត្រួត​ពិនិត្យរកឃើញក្នុងកែបម៉ូ តូថ្នាំម្សៅក្រាមសថ្លាចំនួន៧កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀន។

ជនសង្ស័យត្រូវបញ្ជូលទៅនគរបាលប៉ុស្តិ៍ដើម្បីសាកសួរនាំកាលវេលាម៉ោង​៩និង​០០​នាទីយប់ថ្ងៃទី១២ខែមិថុនាឆ្នាំ​២០១៨នៅចំណុចឃ្លាំងដែកផ្លូវលេខ២៧១ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

លោកតេង សុីណូអធិការខណ្ឌមានជ័យបានបន្តថាជនសង្ស័យទាំង២នាក់ខាង​លើត្រូវកម្លាំងនគរបាលបានប្រាប់ថាជនសង្ស័យទី១មានឈ្មោះ ស៊ីម រតនា ភេទ ប្រុស អាយុ ២៤ឆ្នាំជនជាតិខ្មែរមុខរបរចុងភៅស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិខ្សេវ ឃុំ ព្រែកតូចស្រុកស្អាងខេត្ត កណ្តាល ។

ជនសង្ស័យទី២មានឈ្មោះរ៉ា រិទ្ធីសែនភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរមុខ​របរ ចុង​ភៅស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិ ព្រែកសំរោង សង្កាត់ ព្រែកសំរោង ក្រុង តាខ្មៅខេត្ត កណ្តាលនិងវត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ចំនួន៧កញ្ចប់ថង់តូច,ទូរស័ព្ទដៃចំនួន២​គ្រឿងនិងម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត ១H ៣៧២៩ ។

លោក តេង សុីណូ អធិការខណ្ឌមានជ័យបានបន្តថាជនសង្ស័យទាំង២នាក់ខាង​លើ​ត្រូវកម្លាំងនគរបាលចំរុះខណ្ឌដាក់គោលដៅឆែកឆេរអាវុធជាតិផ្ទុះហើយក៏មានបុរស២នាក់បើកម៉ូតូឌ្រីមសង់ឆ្លកាត់គោលដៅរួចកម្លាំងឃាត់ឆែកឆេរត្រួតពិ​និ​ត្យ​​រកឃើញម្សៅក្រាមសថ្លាចំនួន៧កញ្ចប់ដែលលាក់ក្នុងកែបម៉ូតូរួចកកម្លាំង​ធ្វើការឃាត់ខ្លួនពីបទរក្សាទុកថ្នាំញៀនខុសបញ្ជូលទៅប៉ុស្តិ៍សាកសួរនាំរួចនិងចាត់ការបន្តតាមនីតិវិធីច្បាប់ ។ដោយ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *