ទំព័រដើម / ព័ត៌មានជាតិ / គ្រូបង្គោលខាងកសិកម្មខេត្តត្បូងឃ្មុំជួយផ្ដល់ចំណេះដឹងផ្នែកគ្រប់គ្រងជំងឺ និងសត្វល្អិត លេីដំណាំដំឡូងមី និងពោត

គ្រូបង្គោលខាងកសិកម្មខេត្តត្បូងឃ្មុំជួយផ្ដល់ចំណេះដឹងផ្នែកគ្រប់គ្រងជំងឺ និងសត្វល្អិត លេីដំណាំដំឡូងមី និងពោត

ត្បូងឃ្មុំ៖ មន្ត្រីជំនាញកសិកម្មខេត្តបានទទួលនូវចំណេះបន្ថែមផ្នែកគ្រប់គ្រងជំងឺ​ និងសត្វល្អិតដែលតែងយាយីមកលេីដំណាំដំឡូងមី​ និងពោត របស់ប្រជាកសិករយេីង ពីវគ្គបណ្តុះបណ្តាលចំនួនពីរថ្ងៃគឺ ថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៨ ធ្វេីឡេីងនៅសាលប្រជុំហាង រីលេតខោស ស្ថិតនៅក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការរៀនសូត្រគឺ រៀនមិនចេះចប់ទេ ថ្ងៃនេះ គឺយេីងទទួលបាននូវពុទ្ធិបន្ថែមទៀត សំរាប់យកទៅអនុវត្តការងារ ជាពិសេសជាមួយប្រជាកសិកររបស់យេីងដែលពួកគាត់កំពុងត្រូវការយេីងទាំងអស់គ្នា ។

ថ្ងៃនេះ​ សមាសភាពចូលរួមមាន មន្ត្រីកសិកម្មគ្រប់ស្រុក/ក្រុង មន្ត្រីជំនាញមន្ទីរ មន្ត្រីជលផល មន្ត្រីរដ្ឋបាលព្រៃឈេី មានខាងចំការកៅស៊ូ​ ។

ថ្មីៗនេះ​ អន្តរៈក្រសួងបានរកឃេីញការពុលរបស់ប្រជាពលរដ្ឋនៅខេត្តក្រចេះនោះ បណ្តាលមពី សារធាតុពុលដែលហូរចេញពីការប្រេីប្រាស់ថ្នាំស្មៅហូរទៅក្នុងទឹក កាលណាហូរចូលទៅក្នុងទឹក វាប៉ះពាល់ដល់វិស័យជលផលផងដែរ ដូច្នេះខាងជលផលក៏ត្រូវការយល់ដឹងដែរ ហេីយខាងព្រៃឈេីយេីងឃេីញថា កូនឈេីយេីងដាំនោះ គឺមានសត្វល្អិតស៉ីកូនឈេីរបស់យេីង យេីងត្រូវដឹងថា សត្វល្អិតពួកនោះ ជាប្រភេទអ្វី ហេីយយេីងត្រូវប្រេីថ្នាំអ្វីដេីម្បីកំចាត់វា ។

យេីងត្រូវការយល់ដឹងទាំងអស់ ពេលចប់វគ្គយេីងត្រូវយកចំណេះដឹងនេះទៅប្រេីតាមជំនាញរបស់យេីង ។ ដូច្នេះកសិកម្មទាំង៧ស្រុក/ក្រុង ជាអ្នកនៅជិតប្រជាពលរដ្ឋ ជាអ្នកប្រតិកម្មរហ័សជាមួយសំណេីរបស់ប្រជាពលរដ្ឋ ចឹងយេីងអាចអន្តរាគមន៍ជួយប្រជាពលរដ្ឋទាន់ពេលវេលា ។ បច្ចុប្បន្ន ស្ថានភាពទូទៅនៃដំណាំរបស់យេីងឃេីញថាល្អ ប៉ុន្មែទាក់ទងនឹងដំឡូងមីគឺកំពុងមានរោគសញ្ញាម៉្យាង ហេីយយេីងនឹងធ្វេីរបាយការណ៍ទៅក្រសួងដេីម្បីមានដំណោះស្រាយ ។
លោកប្រធានបានបញ្ជាក់ទៀតថា អ្នកលក់ថ្នាំកសិកម្មរបស់យេីង អាចទៅណេនាំដល់កសិករឱ្យគាត់ចេះប្រេីប្រាស់ថ្នាំ ដេីម្បីកំចាត់ប្រភេទកត្តាចង្រៃ ដែលជាភ្នាក់ងារចំលងជំងឺពីមួយទៅមួយ ជាពិសេសអ្វីដែលយេីងមេីលឃេីញទៅលេីដំឡូងនោះ គឺរុយស យេីងអាចណែនាំឱ្យពួកគាត់ប្រេីប្រាស់នូវប្រភេទថ្នាំដែលកំចាត់រុយសបាន ។ នៅវគ្គសិក្សាពីថ្ងៃនេះ គឺយេីងមានទស្សនៈកិច្ចសក្សាចំនួនពីរ ផងដែរ ទី១.ទស្សនៈកិច្ចសិក្សាតាមដេប៉ូលក់ថ្នាំសំលាប់សត្វល្អិត ដេីម្បីយល់ដឹងកាន់តែច្បាស់ ២.ទស្សនៈកិច្ចសិក្សាមួយទៀត គឺទៅលេីចំការជាក់ស្តែង ថាតេីដំណាំទាំងនោះ វាមានកេីតអីអត់ ជាសញ្ញាជំងឺ ឬជាអ្វី ឬវាខ្វះសារធាតុចិញ្ចឹម បណ្តាលឱ្យវាមានស្លឹកពណ៌លឿង ។
លោកប្រធានបានជំរុញ ដល់គ្រូបង្គោលទាំងអស់ត្រូវជួយណែនាំដល់កសិករយេីងឱ្យរក្សាទុកពូជដេីមដំឡូងមីដែលយេីងដាំបានហេីយ កុំពិបាកទិញគេ បណ្តាលឱ្យខាតលុយច្រេីន និងពេលវេលាផងដែរ៕
សាន វិឡែម

Leave a Reply

Your email address will not be published. Required fields are marked *