ទំព័រដើម / ព័ត៌មានជាតិ / របរដាំប្រទាលកន្ទុយក្រពើជួយកសិករមានជីវភាពកាន់តែប្រសើរ

របរដាំប្រទាលកន្ទុយក្រពើជួយកសិករមានជីវភាពកាន់តែប្រសើរ

កណ្ដាល:ប្រទាលកន្ទុយក្រពើមិនត្រឹមតែយកទៅធ្វើជាឱសថបុរណដ៏ស័ក្តិសិទ្ធនោះទេថែ មទាំងអាចយកទៅកែច្នៃធ្វើជាភេសជ្ជៈទទួលបានការពេញនិយមពីអតិថិជនទៀតផង។
ឈ្មួញកណ្តាលម្នាក់ លោក យ៉េង ឡេងហេង នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុ កខ្សាច់កណ្តាល ខេត្តកណ្តាល បានឱ្យឱ្យដឹងថា លោកបានប្រកបរបរទិញលក់ប្រទាលកន្ទុ យ ដើម្បីយកទៅធ្វើភេសជ្ជៈ អស់រយៈពេលជាង៦ឆ្នាំមកហើយ ហើយតែងមកទិញនៅពីអ្ន កភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

លោកបានបន្តថា ជារៀងរាល់ថ្ងៃលោកតែងមកទិញប្រទាលកន្ទុយក្រពើនៅទីនេះ យកទៅដោះដុំឱ្យម៉ូយនៅផ្សារស្ទឹងមានជ័ យ ខណ្ឌមានជ័យ រាជធានីភ្នពេញ និងយកទៅកែច្នៃធ្វើទឹកប្រទាលកន្ទុយក្រពើលក់ខ្លួនឯងផងដែរ ហើយក្នុង១ថ្ងៃអាចលក់បានប្រមាណជាង២០០ដបដែរ និងលក់បាន២០០០រៀលក្នុងមួយដប ហើយទឹកប្រទាលនេះមានគុណប្រយោជន៍ណាស់ គឺជួយកាត់បន្ថយកំដៅ ធ្វើឱ្យស្បែកមានសំណើម ស្រស់ថ្លា និងថែមទាំងជួយព្យាបាលជំងឺក្រពះ ពោះវៀនបានយ៉ាងស័ក្តិសិទ្ធិទៀតផង។

ចំណែកឯអ្នកស្រី គង់ ថុល កសិករម្នាក់នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង បានប្រាប់ថា ដើមឡើយប្រទាលកន្ទុយក្រពើនេះ អ្នកភូមិដាំមួយគុម្ពពីរគុម្ពប៉ុណ្ណោះ គឺទុកសម្រាប់ធ្វើជាឱសថកែរោគតាមបែបបុរាណ ដូចជាសម្រាប់បន្ថយកំដៅ រោគក្រពះ ពោះវៀ ន……..ជាដើម។

ប៉ុន្តែ ដោយសារតែតម្រូវការទីផ្សារ អ្នកស្រុកក៏នាំគ្នាដាំច្រើនជាមុន ដោយមួយគ្រួសារៗមានបួនដប់រង នៅក្បែរៗផ្ទះ ហើយក៏មិនបានដាំជាចំការធំៗរាប់សិបហិចតាដូចដំណាំផ្សេងៗនោះទេ ព្រោះតម្រូវការមានកំណត់ ប៉ុន្តែ ប្រសិនបើមានក្រុមហ៊ុនសហគ្រាសផ្សេងៗបញ្ជារទិញ មានកុងត្រាត្រឹមត្រូវនោះ ពួកគាត់នឹងខំប្រឹងដាំឱ្យបានច្រើន។

អ្នកស្រីបានបន្តថា ប្រទាលកន្ទុយក្រពើ ចាំពីដាំរហូតដល់៨ខែ គឺអាចកាត់លក់បានហើយ និងមិនពិបាកថែទាំនោះទេ ដោយគ្រាន់តែស្រោចទឹក និងដាក់ជីលាមកគោតែប៉ុណ្ណោះ ហើយក៏មិនចាំបាច់ប្រើជីគីមី ឬក៏ថ្នាំពុលគីមីនោះដែរ ព្រោះគ្មានសត្វល្អិតបំផ្លាញនោះទេ ចំណែកឯតម្លៃក៏មិនសូវឡើងចុះប៉ុន្មានដែរ ហើយឈ្មួញចុះមកទិញដល់ផ្ទះតែម្តង ដោយក្នុង១គុម្ពបានតម្លៃពី៣០០០ទៅ​៤០០០រៀលដែរ និងកាត់វិលជុំរាល់ថ្ងៃ ដែល១ថ្ងៃៗកាត់បានប្រមាណពី២០ទៅ៣០គុម្ពដែរ។

មេឃុំព្រែកអំបិល លោក ឃុត ខុន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋភូមិកូនជ្រែ ប្រមាណជាង៣០ភាគរយដែលដាំប្រទាលកន្ទុយក្រពើ នៅក្បែរៗលំនៅដ្ឋាន ហើយចំណូ លពីការលក់ប្រទាលកន្ទុយក្រពើនេះ ពិតជាបានជួយឱ្យអ្នកភូមិមានជីវភាពកាន់តែប្រសើរឡើងផងដែរ ហើយក៏មិនចាំបាច់កាត់យកទៅលក់នៅផ្សារនោះដែរ គឺម៉ូយគេមកកាត់ដល់ផ្ទះថែមទៀតផង៕
វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *