ទំព័រដើម / សន្តិសុខសង្គម / ថ្នាក់ដឹកនាំសហជីពម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធហ្នឹងការ ជួញដូរគ្រឿងញៀន

ថ្នាក់ដឹកនាំសហជីពម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធហ្នឹងការ ជួញដូរគ្រឿងញៀន

កណ្ដាល:កម្លាំងនគរបាលស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាសកម្មជនរបស់សម្ពន្ធ័សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាម្នាក់ដកហូតថ្នាំញៀនចំនួន២កញ្ចប់។

លោកវរៈសេនីយន៍ឯក មាន សំណាង បានឱ្យដឹងថា ស្ត្រីដែលជាជនសង្ស័យត្រូវបានឃា ត់ខ្លួនឈ្មោះ ឆេង ប៊ុននី អាយុ៣៤ឆ្នាំ ជាកម្មការនីរោងចក្រដែលមានទីតាំងស្ថិតនៅក្នុងភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងជាសកម្មជនរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។
លោកអធិការបានបន្តថា ការឃាត់ខ្លួនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី១២ មិថុនា ២០១៩ នៅចំណុចមុខផ្សារត្រយឹង ក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គ ស្នួល ខេត្តកណ្តាល និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន២កញ្ចប់មធ្យម ទូរសព័្ទដៃអិនចុចពិល១គ្រឿង។
លោកវរៈសេនីយន៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងជំនាញបានទទួលព័ត៌មានពីកម្លាំងមហាជនល្អថាមានជន​សង្សយ័កំពុងជួញថ្នាំញៀននៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៏រដ្ឋបាលពើក បានចុះទៅដល់កន្លែងកើតហេតុ មានការសង្សយ័ឃើញមនុស្សស្រីម្នា់ក់កំពុងអង្គុយ នៅមុខផ្សារត្រយឹងម្នាក់ឯងដោយមានការសង្សយ័កម្លាំងយើងក៏បានសួរនាំ ហើយជនសង្សយ័ឈ្មោះ ប៊ុននី ក៏បា សារភាពនិងយកថ្នាំញៀនចេញពីហោប៉ៅខោចំនួន២កញ្ចប់មធ្យម ជនសង្សយ័ ឈ្មោះ ឆេង ប៊ុននី បានសារភាពថា ថ្នាំញៀននេះខ្លួនបានទិញមកពីជនមិនស្គាល់ឈ្មោះភេទប្រុសនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បី យកមកលក់បន្ត ប៉ុន្តែ មិនទាន់បានចេញផុតផងក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តងទៅ ហើយនៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានជួញដូរថ្នាំញៀននិងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *