ទំព័រដើម / ព័ត៌មានជាតិ / ប្រតិកម្មតបនឹងក្រសួងរតនាគារអាមេរិកបង្កកទ្រព្យសម្បត្តិលោកនាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀង

ប្រតិកម្មតបនឹងក្រសួងរតនាគារអាមេរិកបង្កកទ្រព្យសម្បត្តិលោកនាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀង

ភ្នំពេញ៖ក្រសួងការពារជាតិ ខុទ្ធកាល័យសម្តេចនាយករដ្ឋមន្រ្តីនិងអគ្គបញ្ជាការដ្ឋានអង្គរក្សកាលពីម្សិលមិញបានសេចក្តីថ្លែងការណ៍ប្រឆាំងតបទៅនឹងការសម្រេចរបស់ក្រសួងរតនាអាមេរិកដែលបានបង្កទ្រព្យសម្បត្តិ៍៍របស់លោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។តែ​សេចក្តីការណ៍មិនបានបញ្ជាក់ថាទ្រព្យសម្បត្តិ៍ទាំងនោះមានអ្វីខ្លះឬទឹកប្រាក់ចំនួនប៉ុន្មានឡើយទេ។

អគ្គបញ្ជាការរដ្ឋានអង្គរក្សបានលើកឡើងថាក្រោយពីបានទទួលព័ត៌មានថាក្រ​សួង​រតនាគារអាមេរិកបានចេញសម្រេចនេះមន្រ្តីអគ្គបញ្ជាការដ្ឋាននាយទាហាន នាយទាហានរង មានការសោកស្តាយយ៉ាងយ៉ាងខ្លាំងចំពោះការសម្រេចរបស់សហ​រដ្ឋអាមេរិក។

អគ្គបញ្ជាការរដ្ឋានបានលើកឡើងថា”អ្វីដែលសហរដ្ឋអាមេរិកសម្រេេច​នេះគឺជាការ​​រំលោភអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសកម្ពុជាមិនស្ថិតនៅក្រោមច្បាប់របស់អាមេរិកឡើយ”។

ចំណែកក្រសួងការពារជាតិបានថ្កោលទោសដាច់អហង្កាចំពោះក្រសួងរតនាគារនៃសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមកលើមន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រសួងការ​ពារ​ជាតិ។សេចក្តីថ្លែងការណ៍បានលើកឡើងថា”ការសម្រេចដាក់ទណ្ឌកម្មបង្កទ្រព្យសម្បត្តិនេះជាការរំលោភមកលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋអធិបតេ​យ្យភាព យ៉ាងអយុត្តិធម៌ ដោយគ្មានភស្តុតាងអ្វីទាំងអស់”។

ក្រសួងការពារជាតិបានបញ្ជាក់ថាការដាក់ទណ្ឌកម្មនេះជាការល្ងង់ខ្លៅបំផុតធ្វើឡើងដោយទំនើងចិត្តសហរដ្ឋអាមេរិក ដែលកម្ពុជាមិនអាចទទួលយកបានឡើយ​។”សូមអំពាវនាវដល់ក្រសួងរតនាអាមេរិកឲ្យឈប់ជាបន្ទាន់នូវការដាក់ទណ្ឌកម្មណាមួយមកលើមន្រ្តីជាន់ខ្ពស់កម្ពុជាដោយមិនមូលដ្ឋានច្បាស់លាស់បែបនេះ”។

រីឯខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថាកាលពីថ្ងៃទី​១២​មិថុ​នាឆ្នាំ២០១៨ក្រសួងរតនាធគារ(ហិរញ្ញវត្ថុ)អាមេរិកបានចេញសេចក្តីដាក់កំហិតបានចេញសេចក្តីសម្រេចដាក់ពហិការមកលើលោកឧត្តមសេនីហ៊ីង ប៊ុន​ហៀងមេបញ្ជាការអង្គរក្សរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី។

ខុទ្ទកាល័យបានអះអាងសហរដ្ឋអាមេរិកដោយចោទលោកនាយឧត្តមសេនីយ៍ហ៊ីង​ប៊ុនហៀងពីបទរំលោភសិទ្ធិមនុស្ស ហើយសហរដ្ឋអាមេរិកក៍នឹងផ្តល់ទិដ្ឋាការឲ្យចូលទៅកាន់សហរដ្ឋអាមេរិកនិងបង្កទ្រព្យសម្បត្តិរបស់លោកថែមទៀត។ខុទ្ធកាល័យសម្តេចតេជោថា”សូមថ្កោលទោសចំពោះការចាត់វិធានការរបស់អាមេរិកបែបនេះ”។

ខុទ្ទកាល័យបានបញ្ជាក់ថា”ការធ្វើការចោទប្រកាន់មកលើលោកនាយឧត្តមសេនី​យ៍ហ៊ីងប៊ុនហៀង ដែលជាអ្នកប្រតិបត្តិច្បាប់ដ៍ហ្មត់ចត់និងជាអ្នកអនុវត្តន៍កាតព្វ​កិច្ចដ៍ថ្លៃថ្នូរនៅក្នុងការការពារស្ថិរភាពនិងសណ្តាប់ធ្នាប់សង្គមកម្ពុជាដែលស្ថាន​ភាព​នេះកំពុងរីកចំរើនយ៉ាងគាប់ប្រសើរ”៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *