ទំព័រដើម / ការបោះឆ្នោត / ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះមណ្ឌលខេត្តបាត់ដំបងមានគណបក្ស១៥ចូលរួម

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះមណ្ឌលខេត្តបាត់ដំបងមានគណបក្ស១៥ចូលរួម

បាត់ដំបង៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ មណ្ឌលខេត្តបាត់ដំបងមានគណៈបក្សនយោបាយចូលរួមឈរឈ្មោះចំនួន១៥។ យោងតាមបញ្ជីរាយនាមគណៈបក្សនយោបាយរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានអោយដឹងនៅថ្ងៃទៅ១៣ ខែមិថុនា ឆ្នាំ២០១៨នេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ខាងមុខនេះ នៅក្នុងមណ្ឌលខេត្តបាត់ដំបងមានគណៈបក្សនយោបាយចំនួន១៥គណះបក្ស បានចូលរួមឈរឈ្មោះបោះឆ្នោត ។

ប្រភពខាងលើបានអោយដឹងបន្ថែមថា គណៈបក្សនយោបាយទាំង១៥គណៈបក្សចូលរួមឈរឈ្មោះបោះឆ្នោត នីតិកាលទី៦ ឆ្នាំ២០១៨នេះមាន គណះបក្សរួបរួមជាតិ គណះបក្សពន្លឺថ្មី សញ្ជាតិកម្ពុជា សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្រជាធិបតេយ្យមូលដ្ឋាន សាធារណះរដ្ឋប្រជាធិបតេយ្យ សម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ

គណៈបក្សខ្មែរសាធារណះរដ្ឋ ខ្មែរឈប់ក្រ គណះបក្សហ្វុនស៊ិនប៉ិច ធម្មាធិបតេយ្យ ឆន្ទះខ្មែរ យុវជនកម្ពុជា ខ្មែរតែមួយនិងគណះបក្សប្រជាជនកម្ពុជាដែលលេខរៀងទី២០។ មណ្ឌលបោះឆ្នោតខេត្តបាត់ដំបងនីតិកាលទី៦ខាងមុខនេះមាន១៦៥៦ការិយាល័យនិងប្រជាពលរដ្ឋមានសិទ្ធចូលរួមបោះឆ្មោតចំនួន៥៦៥០៤៤នាក់៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *