ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC)

កម្ពុជាជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC)

ភ្នំពញ៖កម្ពុជាជាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC)សម្រាប់ឆ្នាំ២០១៩។តាមសេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ប្រភពបានបន្ដក្រសួងមានសេចក្ដីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិ សម្រាប់អណត្តិមួយឆ្នាំ (២០១៩) ដោយសំឡេងគាំទ្រចំនួន១៨៣ លើ១៨៨ ក្នុងការបោះឆ្នោតនៅថ្ងៃទី១៣ មិថុនា ២០១៨ នៅសាលមហាសន្និបាតនៃទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *